នភាល័យ

$9 $7.50

Publish date: 2022-02-21

Category: Novel

Publisher: សៀវភៅជីវិត

Author Name: ម៉ៅ សំណាង (ទន្សាយ)

99 Books Available.

Description:

បើចែកមិនដាច់ពីពាក្យ “អាណិត” និង “ស្រឡាញ់” គឺនៅមិនទាន់ស្គាល់បេះដូងរបស់ខ្លួនឯងទេ។ ក្ដីអាណិតមិនមែនជាក្ដីស្រឡាញ់ ហើយក្ដីស្រឡាញ់មិនអាចជំនួសបានដោយក្ដីអាណិត។ កុំប្រើបេះដូងស្រពេចស្រពិលមកសម្រេចក្ដីស្នេហា។ ពាក្យ “ស្រឡាញ់” ជាពាក្យពីរម៉ាត់យ៉ាងខ្លីក៏ពិតមែន តែអាចបង្កើតការឈឺចាប់យ៉ាងវែងអន្លាយ និងដល់មនុស្សច្រើនរាប់មិនអស់។ កុំប្រើពេលវេលាដ៏ខ្លីដើម្បីប្រាប់នរណាម្នាក់ពីពាក្យថាស្រឡាញ់ នៅពេលដែលមិនទាន់ស្គាល់បេះដូងខ្លួនឯងច្បាស់។ កុំយកបេះដូងស្រពេចស្រពិលមកជ្រើសរើសស្នេហា ព្រោះដូចជាធ្វើបាបខ្លួនឯង ហើយក៏ធ្វើបាបដល់ មនុស្សជុំវិញខ្លួនថែមទៀត។ “នភាល័យ” ផ្ទៃមេឃដ៏ធំធេងល្វឹងល្វើយ ធំរហូតដល់សូម្បីតែខ្លួនឯងក៏សម្លឹងមើលបេះដូងខ្លួនឯងមិនឃើញ! មិនច្បាស់! មិនដឹងថា “នភាល័យ” ចង់ក្លាយជាមេឃក្នុងពេលថ្ងៃ ដែលប្រាថ្នាព្រះសុរិយា រះបំភ្លឺអែបអង្គ ឬក៏ចង់ក្លាយជាមេឃនៅពេល រាត្រីកាលដែល នែបនិត្យជិតកាយដោយដួងព្រះចន្ទ្រ។ ព្រះអាទិត្យអស្តង្គត ព្រះចន្រ្ទរះឡើង មេឃបងអាចជ្រើសរើសបានតែមួយមិនអាចមានពីរទេ។