ដួង​ព្រលឹង​អ្នក​ដឹកនាំ

$12 $10.00

Publish date: 2022-02-22

Category: Management and Leadership

Publisher: កូនចាបមាស

Author Name: ឡាំ​ លីម

99 Books Available.

Description:

សៀវភៅ “ដួងព្រលឹងអ្នកដឹកនាំ” ជាស្នាដៃដែលខ្ញុំព្យាយាមសម្រិតសម្រាំងទ្រឹស្តី ទស្សនាទាន ផ្នត់គំនិតអំពីការដឹកនាំតាមលំនាំបរិបទខ្មែរ ធ្វើយ៉ាងណាឱ្យបងប្អូនអ្នកអានងាយយល់។ ទោះបីជាខ្ញុំព្យាយាមសម្រិតសម្រាំង សម្រាយបកស្រាយយ៉ាងណា ក៏ខ្ញុំនៅតែមានអារម្មណ៍ថា “ការឈ្វេងយល់អំពីភាពជាអ្នកដឹកនាំ ជាការណ៍ដ៏លំបាកមួយសម្រាប់មនុស្សទូទៅ អ្នកអានទូទៅ ដ្បិតក្នុងចំណោមមនុស្សដប់នាក់ គឺមានមនុស្សតែពីរ ឬបីនាក់ប៉ុណ្ណោះដែលមានដួងព្រលឹងស្រាប់យល់ដឹងអំពីភាពជាអ្នកដឹកនាំនេះ”។ ក្នុងបរិបទសង្គមយើង ចំណេះដឹងអំពីភាពជាអ្នកដឹកនាំ មិនទាន់ក្លាយទៅជាចំណេះដឹងទូលាយឡើយ ពីព្រោះមិនសូវមានការសិក្សាឈ្វេងយល់ឱ្យបានល្អប្រសើរ ឬយកមុខវិជ្ជានេះដាក់បញ្ចូលដោយឡែកក្នុងកម្មវិធីសិក្សា។ ដោយមូលហេតុទី២ នេះហើយ ទើបខ្ញុំអាចនិយាយបានថា “នឹងនាំការលំបាកខ្លះ ឱ្យងាយយល់ដល់អ្នកអាន”។

ចំពូក១ ខ្ញុំ​លើកយក «គោលការណ៍​ដឹកនាំ​ពី​សម័យ​បុរាណ» តាមរយៈ​ទស្សនវិទូ សាសនវិទូ អ្នក​ប្រា​ជ្ញ​ល្បីៗមក​ចែករំលែក ពីព្រោះ​នេះ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​ប្រសើរ។ ចំពូក២ ខ្ញុំ​បាន​ស្រាវជ្រាវ​យក​ទ្រឹ​ស្តី​ទូទៅ​នៃ​ភាពជា​អ្នកដឹកនាំ​សម័យ​ទំនើប​ខ្លះៗដើម្បី​ជា​ទុន​គំនិត​បន្ថែម។ ទ្រឹ​ស្តី​ដែល​ខ្ញុំ​លើកយក​មក​បង្ហាញ វា​ជា​ទ្រឹ​ស្តី​វិទ្យាសាស្រ្ត​ដែល​កើតមានឡើង​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​លោកអ្នក​ប្រាជ្ញ​ខាង​ភាពជា​អ្នកដឹកនាំ អ្នកស្រាវជ្រាវ​អំពី​ភាពជា​អ្នកដឹកនាំ និង​ទ្រឹ​ស្តី​ដែល​កើតចេញមកពី​ការសិក្សា​ស្រាវជ្រាវ​តាម​បែប​ពិសោធ។ នេះ​ជា​ជំនួយ​មួយ​ផ្នែក​សម្រាប់​បងប្អូន​អ្នកអាន យុវជន យក​មក​ពិចារណា​អំ​ពី​ទ្រឹ​ស្តី​ទូទៅ​នៃ​ភាពជា​អ្នកដឹកនាំ។ ចំពូក៣ ជា​ចំពូក​ស្នូល​នៃ​ស្នាដៃ​ទាំងមូល។ ដួង​ព្រលឹង​នៃ​មេដឹកនាំ​ម្នា​ក់ៗ សុទ្ធតែ​មាន​លក្ខណៈ​ជា​បុគ្គល​ជួយ​អ្នកដទៃ ឈឺឆ្អាល​ចំពោះ​ទុក្ខ​លំបាក​អ្នកដទៃ សម្របសម្រួល ផ្សះផ្សា ធ្វើ​យ៉ាងណា​ឱ្យ​មនុស្ស​សាមគ្គី រួបរួម​គ្នា។ ខ្ញុំ​និយាយ​ពញ្ញាក់​អារម្មណ៍​ច្រើន​បំផុត ម្តង​ហើយ​ម្តង​ទៀត គឺ​ចេតនា​អ្នកដឹកនាំ អារម្មណ៍​អ្នកដឹកនាំ ធ្វើអ្វី​ធ្វើ​ចុះ តែ​កុំ​ភ្លេច​ថា “គោលដៅ​ចុងក្រោយ​នៃ​ការដឹកនាំ គឺជា​ការ​ពាំនាំ​សេចក្តី​សុខ​ដល់​មនុស្ស​ដ៏​ច្រើន និង​សម្រេច​លទ្ធផល​ប្រសើរ​ដោយ​ប្រើ​មធ្យោបាយ​ល្អ”។ មេដឹកនាំ​ម្នា​ក់ៗ ដាច់ខាត​មិន​អាច​មាន​ចរិត​អាត្មានិយម​ទេ។ ចំពូក​ចុងក្រោយ ជា​ចំពូក៤ ដែល​ខ្ញុំ​យក​បញ្ហា ឬវិភាគទាន​នូវ​ការយល់ឃើញ​ដ៏​តូចបំផុត​អំពី «ប្រលោមលោក​សាម​កុក» មក​ចែករំលែក​ជា​គំនិត​ដល់​អ្នកអាន។ ខ្ញុំ​មិនមែន​ជា​អ្នក​សាម​កុក​និយម​ទេ! រី​ឯចំពោះ​ស្នាដៃ​ទេវកថា​ឥណ្ឌា “មហាភារតៈ” ខ្ញុំ​បាន​អាន​ច្រើន​ជាពិសេស​ត្រង់​សន្តិ​បព្វ ឬ “រាជធម៌” ដែល​មាន​ចំនួន​អត្ថបទ​រាប់ពាន់​ទំព័រ។ ក្នុង​គំនិត​ដឹកនាំ​ទាំងអស់​មាន​លក្ខណៈ​ស្រដៀងគ្នា​ច្រើន តែបើ​ខុសគ្នា ខុស​ត្រង់​បរិបទ​សង្គម​ប៉ុណ្ណោះ។ ខ្ញុំ​លើកយក​ប្រលោមលោក​សាម​កុក​មក​និយាយ​នេះ ព្រោះ​គោលគំនិត​ខ្លះ​អំពី​ការដឹកនាំ​នៃ​ប្រលោមលោក​នេះ វា​មាន​ជាប់​ទាក់ទង​នឹង​ទស្សនវិជ្ជា​ដឹកនាំ​របស់​ខុង ជឺ ស៊ុន ជឺ ឡៅ ជឺ និង​ក្រុម​នីតិនិយម។

ខ្នាតសៀវភៅ: ១៤.៥ x ២១.៥ ស.ម

ទំព័រ: 376

ទំហំ: A5