ផែនទី​ផ្នត់​គំនិត

$32.4 $27.00

Publish date: 2022-02-24

Category: Motivation

Publisher: CTH Mind Map

Author Name: ឧកញ៉ា ជា តុងហ៊ួរ

99 Books Available.

Description:

សៀវភៅ រៀបចំគោលដៅ និងកែប្រែជីវិតខ្លួនឯង ដែលចំណាយពេល 11ឆ្នាំដើម្បីចងក្រងឡើង ។

- ផែនការអាជីវកម្ម

- ការសេពគប់មនុស្ស

- ចំណេះដឹងអចលនទ្រព្យ

- ការប្រុងប្រយ័ត្នក្នុងការវិនិយោគ

- ចំណេះដឹងអំពីការប្រើប្រាស់ពេលវេលា

- គ្រាប់ពូជនៃទ្រព្យ គំនិតអាជីវកម្មថ្មីៗ ក្នុងយុគសម័យ 4.0

- វីធីសាស្រ្តក្នុងការបង្កើតផែនទីផ្នត់គំនិត ( Mind Map )


អំពីអ្នកនិពន្ធ

CTH Mind map ឬ សៀវភៅ ផែនទីផ្នត់គំនិត និពន្ធដោយ ឧកញ៉ា ជា តុងហ៊ួរ គឺជាស្នាដៃសហរៀបរៀង ដំបូងបង្អស់ រវាងខ្ញុំម៉ៅ ចាន់រស្មី (កូនទន្សាយ) និងអ្នកម្តាយ ម៉ៅសំណាង ដែលពួកយើងបានចំណាយពេលកន្លះឆ្នាំ ២០២១ ដើម្បីរៀបរៀង និងសម្របសម្រួលសៀវភៅនេះ ជាសៀវភៅដែលដកស្រង់ពីជីវិតពិត បទពិសោធន៍ពិតជាក់ស្តែង របស់លោកឧកញ៉ាវ័យក្មេង "ជា តុងហ៊ួរ" អំពីដំណើរជីវិតដ៏បត់បែន ការប្រឡូកក្នុងអាជីវកម្មជាច្រើនមុខ ការបរាជ័យ និងមេរៀនជីវិតដ៏មានតម្លៃរបស់លោក ដើម្បីចែករំលែកជាមួយមិត្តអ្នកអានទាំងអស់ ដែលចង់ស្វែងយល់ថាអ្វីទៅជា​ ផែនទីផ្នត់គំនិត? ហើយផែនទីមួយនេះ មានសារៈសំខាន់យ៉ាងណាដែលអាចជួយឱ្យលោក ទទួលបានជោគជ័យក្នុងវ័យដ៏ក្មេងនេះ?

មិនត្រឹមតែជាអ្នករៀបរៀងនិងសម្របសម្រួល តែខ្ញុំក៏បានរៀនសូត្រយ៉ាងច្រើន ពីស្នាដៃមួយនេះ។ ខ្ញុំសង្ឃឹមថា ផែនទីផ្នត់គំនិត នេះ នឹងក្លាយជាអ្នកនាំផ្លូវដ៏ល្អប្រសើរមួយ ជំនួយដល់ការធ្វើដំណើររបស់មិត្តអ្នកអានទាំងអស់គ្នា មិនថាក្នុងជីវិតរស់នៅប្រចាំថ្ងៃ ឬក្នុងអាជីវកម្មឡើយ ។


ចំនួនទំព័រ: 277

ទំហំ: A5

ទម្ងន់: 1.20Kg

ពណ៌ក្រដាសសៀវភៅ: ពណ៌ Color