និទាន​ជីវិត ប្រើ​លុយ​ច្នៃ​ប្រ​ឌិ​ត​ជីវិត​ស្តុក​ស្ត​ម្ភ

$13.2 $11.00

Publish date: 2022-02-24

Category: Business & Investment

Publisher: Bonan Chea

Author Name: Bonan Chea

99 Books Available.

Description:

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលខ្ញុំបានព្យាយាមឆ្លៀតពេលសរសេរ និងរៀបរៀងអត្ថបទផ្សព្វផ្សាយតាមហ្វេសបុកផ្ទាល់ខ្លួន តាមរយៈហ្វេសបុកផេក ហិរញ្ញវត្ថុរូបវន្តបុគ្គល និងក្រុម ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ លើប្រធានបទ ហិរញ្ញវត្ថុរូបវន្តបុគ្គល បំណុល អចលនវត្ថុ និងទស្សនៈអំពីជីវិត រស់ទៅតាមការណែនាំរបស់ព្រះសម្មាសម្ពុទ្ធ និងបរិបទសង្គមកម្ពុជា ដើម្បីចែករំលែកជាបទពិសោធន៍ទៅកាន់សាធារណៈជន។ ជាពិសេសយុវជនដែលកំពុងប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន អ្នកដែលកំពុងមានបំណុល អ្នកមានជីវភាពខ្វះខាត និងអ្នកដែលកំពុងប្រឹងប្រែងកសាងខ្លួនដើម្បីធ្វើឱ្យមានជីវភាពរស់នៅល្អប្រសើរឡើង តាមរយៈការខំប្រឹងប្រែងនេះឃើញថាមានបងប្អូនយើងមួយចំនួនទទួលបានអត្ថប្រយោជន៍ ពីអត្ថបទទាំងនេះតាមរយៈការខំមិន បានផ្ញើជាសារ ទាំងផ្ទាល់ខ្លួននិងផេកហិរញ្ញវត្ថុរូបវន្តបុគ្គលធ្វើឱ្យខ្ញុំរឹតតែមានកម្លាំងចិត្តដើម្បីបន្តសរសេរ និងរៀបរៀងអត្ថបទជាបន្តបន្ទាប់ទោះបីខ្ញុំរវល់នឹងកិច្ចការងារចិញ្ចឹមជីវិតយ៉ាងណាក្តី។ ជាពិសេសខណៈពេលដែលកូវីត១៩ កំពុងរីករាលដាលទូទាំងសកលលោករឹតតែខ្លាំង ដែលនាំឱ្យមនុស្សជាច្រើនជួបនូវវិបត្តិសេដ្ឋកិច្ច ក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ ដោយដឹងច្បាស់ពីទុក្ខលំបាកនេះទើបខ្ញុំរឹតតែប្រឹងប្រែង ដើម្បីជួយជាកម្លាំងចិត្ត និងចែករំលែកនៅវិធីសាស្ត្ររស់នៅ និងដោះស្រាយបញ្ហាហិរញ្ញវត្ថុ និងបំណុលដល់ពួកគាត់តាមរយៈអត្ថបទជាច្រើន។ ដោយមើលឃើញថាអត្ថបទទាំងនេះមានអត្ថប្រយោជន៍ទើបខ្ញុំបានជ្រើសរើស កែលម្អ និងរៀបរៀងអត្ថបទទាំងនេះជាសៀវភៅដើម្បីទុកសម្រាប់ជាបទពិសោធន៍ដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់មាន ឬមានបញ្ហាដែលបានលើកឡើងខាងលើបានរៀនសូត្រដើម្បីការពារ និងដោះស្រាយបញ្ហាក្នុងជីវិតជាក់ស្តែងរបស់ពួកគេ ដែលស្នាដៃទាំងនេះចងក្រងបានជាសៀវភៅចំនួនពីរក្បាល៖

១. និទានជីវិត ប្រើលុយច្នៃប្រឌិតជីវិតស្តុកស្តម្ភ

២. និទានជីវិត បណ្តុំគំនិតជីវិតសុខសាន្