គិតបែបអ្នកឈ្នះត្រូវគិតបែប Donald J. Trump

$4.2 $3.50

Publish date: 2022-02-27

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ច្រើនឆ្នាំកន្លងមក ខ្ញុំបានសង្កេតមើលមនុស្សជាច្រើនដែលប្រាថ្នា ជោគជ័យ ខ្លួនខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែរ ហើយខណៈដែលខ្ញុំនៅមិនទាន់សម្រេចជោគជ័យថ្នាក់កំពូល ខ្ញុំក៏បាន​ភ្លក្សរសជាតិនៃជោគជ័យកម្រិតសាមញ្ញមិនតិចទេ។ ដូច្នេះទើបខ្ញុំត្រូវសួរជាប្រចាំថាតើ«គន្លឹះ»នៃជោគជ័យរបស់ខ្ញុំជាអ្វី ខ្ញុំមិនគិតថាពួកវាជារឿងអាថ៌កំបាំងអ្វីឡើយ ប៉ុន្តែយើងម្នាក់ៗចាំបាច់ត្រូវតែមានរូបមន្តពិសេសដែលផ្តល់ផលសម្រាប់យើង។

ស្នាដៃនិពន្ធសៀវភៅមួយនេះជាការប្រាប់ពីវិធីនៃការគិត ដែលខ្ញុំជឿថាអាចនាំមនុស្សជាច្រើនទៅកាន់ជោគជ័យបាន វាប្រើបានល្អសម្រាប់ខ្ញុំ វាជាផ្នែកមួយទៀតនៃខ្លួនរបស់ខ្ញុំ ជាផ្នែកដែលពូកែគិត ដែលបង្ហាញឱ្យឃើញពីរូបភាពរបស់ជោគជ័យនិងវិធីដែលខ្ញុំយកមកបំប្លែងប្រើក្នុងជីវិតជាក់ស្ដែងរបស់ខ្ញុំ។​ បរិបទនៃខ្លួនរបស់ខ្ញុំដែលអ្នកឃើញជាញឹកញាប់តាម   រយៈសារព័ត៌មាននានាជាមនុស្សហ៊ានសម្ដែងនិងបង្ហាញចេញ ជឿជាក់លើខ្លួនឯង ហើយពេលខ្លះមានអំនួតតែស្មោះត្រង់ វាក៏ជារឿងពិតក្នុងជីវិតរបស់ខ្ញុំដែរ។ មូលហេតុមួយដែលមនុស្សចូលចិត្តខ្ញុំព្រោះខ្ញុំជាមនុស្សត្រង់ ហើយមូលហេតុដែលមនុស្សស្អប់ខ្ញុំព្រោះខ្ញុំជាមនុស្សត្រង់ ប៉ុន្តែមូលហេតុមួយដែលខ្ញុំសម្រេចជោគជ័យព្រោះខ្ញុំអាចមើលរំលងរឿងឥតប្រយោជន៍ជាច្រើននិងយល់រឿងផ្សេងៗបានយ៉ាងឆាប់រហ័ស​​​។​

Think like a Champion ជាគំរូនៃការរស់នៅនិងការធ្វើធុរកិច្ច ខ្ញុំជ្រើសរើសប្រធានបទមួយនេះឡើងមក គិតពិចារណា វែកញែកវា ហើយបញ្ចូលទៅជាគោលការណ៍ដ៏មធ្យ័តប្រាកដប្រជា។ ខ្ញុំចូលចិត្តចំណាយពេលនិងកម្លាំងទៅលើការជីកកកាយនិយាយឱ្យស៊ីជម្រៅចូលទៅក្នុងបញ្ហាដើម្បីឱ្យបាននូវចម្លើយដែលខុសគ្នានិងជាប្រយោជន៍ជានិច្ច។​

ពេលខ្ញុំនៅរៀន ឪពុករបស់ខ្ញុំ Fred Trump បានផ្ញើពាក្យស្លោកបន្ថែមកម្លាំងជំរុញចិត្តមកឱ្យខ្ញុំរាល់សប្តាហ៍ ប្រយោគជាច្រើនទាក់ទងនឹងភាពជាអ្នកដឹកនាំឬការធ្វើជាអ្នកឈ្នះក្នុងហ្គេមជីវិត។ ខ្ញុំយល់ដឹងអ្វីៗជាច្រើនពីពាក្យស្លោកទាំងនេះហើយខ្ញុំនៅតែនិយាយដល់ពួកវារហូតដល់សព្វថ្ងៃនេះ ដូច្នេះទើបខ្ញុំសរសេរពាក្យស្លោកទាំងនេះក្នុងសៀវភៅនេះផងដែរ។​

ខ្ញុំសំណាងល្អដែលមានឪពុកជាទីប្រឹក្សាក្នុងជីវិតរស់នៅហើយខ្ញុំសង្ឃឹមថាស្នាដៃនិពន្ធទាំងនេះនឹងជាប្រយោជន៍សម្រាប់អ្នក។ ខ្ញុំចង់ឧទ្ទិសសៀវភៅមួយនេះដល់ការចងចាំទាក់ទងនឹងឪពុករបស់ខ្ញុំនិងរឿងផ្សេងៗ​ដែលគាត់បានបង្រៀនខ្ញុំ។ ខ្ញុំនៅសង្ឃឹមទៀតថាការចែករំលែកគំនិតទាំងនេះដល់អ្នកនឹងធ្វើឱ្យអ្នកមានគ្រឿងនាំផ្លូវនិងកម្លាំងជំរុញចិត្តដ៏ពេញលេញ។

ទំព័រ 176

ទំហំខ្នាត H= 20.5cm , W= 14.5cm