ឥទ្ធិពលនៃបច្ចុប្បន្នកាល

$6 $5.00

Publish date: 2022-02-27

Category: Motivation

Publisher: ហាតប៊ុក

Author Name: ស៊ូ សុភក្រ្តា

99 Books Available.

Description:

មនុស្សជាច្រើនបានព្យាយាមរំដោះខ្លួនចេញពីភាពឈឺចាប់ ប៉ុន្តែពួកគេបែរជាខំប្រឹងឱបក្រសោបភាពឈឺចាប់ទាំងនោះយ៉ាងជាប់ទៅវិញ។ តើនៅពេលណាទៅទើបពួកគេអាចផ្ដល់សេរីភាពឱ្យខ្លួនឯងចេញពីភាពឈឺចាប់បាន? សំណួរមួយនេះប្រហែលជាងាយនឹងឆ្លើយ ប៉ុន្តែមិនងាយនឹងអនុវត្តប៉ុន្មានឡើយ ដរាបណាមនុស្សយើងនៅតែបន្តរស់នៅក្រោមឥទ្ធិពលនៃចិត្តនិងពេលវេលា។

យើងប្រហែលជាធ្លាប់បានឮប្រយោគលើកទឹកចិត្តជាច្រើន ដែលតែងតែណែនាំឱ្យមនុស្សគ្រប់រូបដើរចេញពីអតីតកាល ផ្ដាច់ខ្លួនចេញពីអនាគតកាល និងត្រឡប់មករស់នៅយ៉ាងពេញទីក្នុងបច្ចុប្បន្នកាលរបស់ខ្លួន។ ប៉ុន្តែមនុស្សជាច្រើននៅតែចួបប្រទះនឹងការលំបាកក្នុងការអនុវត្តតាមប្រយោគលើកទឹកចិត្តមួយនេះ។

ប្រសិនបើអ្នកកំពុងស្វែងរកវិធីក្នុងការរំដោះខ្លួនចេញពីភាពឈឺចាប់ តាមរយៈការចូលមករស់នៅក្នុងបច្ចុប្បន្នកាល សៀវភៅដែលបងប្អូនកំពុងកាន់នៅនឹងដៃនាខណៈនេះ នឹងមិនគ្រាន់តែមកបង្ហាញពីគុណសម្បត្តិនៃការរស់នៅក្នុងបច្ចុប្បន្នកាលប៉ុណ្ណោះទេ វានឹងបង្ហាញបងប្អូនឱ្យបានដឹងអំពីវិធីសាស្រ្តអនុវត្តជាក់ស្ដែង ជាពិសេសគឺការហាត់ពត់ផ្លូវចិត្តដើម្បីទទួលបានឥទ្ធិពលដ៏ពិតប្រាកដពីបច្ចុប្បន្នកាល។