វិធីបង្រៀនកូន គ្រប់គ្រង់ហិរញ្ញវត្ថុ

$3.156 $2.63

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

នៅក្នុងរយៈពេលនេះ តើអ្នកបានដឹងទេថាកូនរបស់អ្នកយកលុយទៅប្រើប្រាស់លើអ្វីខ្លះ? និងចាយអស់ប៉ុន្មាន?

កូនៗជាក្ដីសង្ឃឹមរបស់ឪពុកម្ដាយគ្រប់ៗរូប អនាគតរបស់ពួកគេនឹងក្លាយទៅជាបែបណានោះ មួយផ្នែកមកពីការអប់រំ​ និងការបង្រៀនរបស់ឪពុកម្តាយផ្ទាល់តែម្តង។

ពេលអ្នកឱ្យលុយទៅកូន​ យ៉ាងហោចណាស់អ្នកត្រូវណែនាំពួកគេថាគួរប្រើលុយយ៉ាងដូចម្ដេច? ទើបសមនឹងតម្លៃ មានប្រយោជន៍និងសល់អាចទុកសន្សំបាន។

សម្រាប់គ្រួសារអាស៊ីភាគច្រើន មិនសូវជាបានលើកយកនូវបញ្ហាពីរឿងការចាយលុយ​ មកនិយាយជាមួយកូនដោយត្រង់ៗទេ។ ពួកគេធ្វើបានត្រឹមថា «មិនឱ្យទិញ»​ «រអ៊ូហើយរអ៊ូទៀតប្រសិនដឹងថាទិញយកមកនោះ»។ តើរឿងការចាយលុយ អ្នកណាគួរជាអ្នកបង្រៀន?ហើយតើគួរបង្រៀនយ៉ាងម៉េច ទើបឱ្យក្មេងបានយល់ពីភាពចាំបាច់ដែលត្រូវចាយលុយឱ្យសមនឹងតម្លៃរបស់វា? ឃើញថាក្មេងៗសម័យនេះមានអាយុមិនទាន់បានប៉ុន្មានផង ក៏មានទូរស័ព្ទដៃប្រើទៅហើយ សូម្បីតែគេមិនទាន់អាចរកប្រាក់ចំណូលចិញ្ចឹមខ្លួនឯងបាននៅឡើយ ផង។

ក្រៅពីរឿងនេះ​ ក្មេងៗនៅលេងហ្គេម​ និងលេងអ៊ិនធើណែតតាមមិត្តភក្ដិទៀត តើរឿងទាំងនេះខ្ជះខ្ជាយដែរឬទេ? ការទៅជាបែបនេះ មួយផ្នែកព្រោះតែគ្រួសារមួយចំនួនយកចិត្តទុកដាក់ទៅលើការសិក្សារបស់កូនតែម្យ៉ាង ចង់ឱ្យកូនរៀនពូកែ ហើយមិនបានបង្រៀនពួកគេពីរបៀបចាយវាយលុយ សូម្បីតែពួកគេត្រូវចាយលុយរបស់ ឪពុកម្ដាយរាល់ថ្ងៃ។

នៅសម័យនេះ ក្មេងខ្លះចាយលុយច្រើនប្រហែលនឹងមនុស្សធំដែរ។ គ្រប់ពេលពួកគេចាយលុយ ពួកគេមិនដែលគិតសួរខ្លួនគេថា «តាមពិតទៅ លុយដែលខ្លួនកំពុងចាយវាយនេះ តើបានមកដោយរបៀបណា?» ចំណុចទាំងនេះហើយដែលជាប្រភពនាំឱ្យកើតមាននូវសៀវភៅមួយក្បាលនេះ។ សៀវភៅនេះមានគោលបំណងចង់ឱ្យឪពុកម្ដាយបានទទួលនូវគន្លឹះ ដើម្បីចង្អុលបង្ហាញ និងបង្រៀនក្មេងចាយវាយលុយឱ្យបានត្រូវតាមរបៀប និងឱ្យក្មេងដឹងថា លុយនេះគឺបានមកពីភាពហត់នឿយ និងភាពលំបាកលំបិនរបស់ឪពុកម្ដាយ។

ប្រាកដណាស់ថា វាមិនត្រឹមតែជាវិធីប៉ុណ្ណោះទេ តែអ្នកអាច យកទៅបំប្លែងឱ្យស្របទៅនឹងស្ថានភាពនៃគ្រួសាររបស់អ្នក។ សៀវភៅ នេះមានវិធីចង្អុលបង្ហាញ ដូចជា «មិនបាច់ទិញតែសុំខ្ចីសិន» «ចង់បានពិតមែន ប៉ុន្តែ​ សាកល្បងសួរខ្លួនឯងសិនថា ចាំបាច់ត្រូវទិញពិតឬទេ?» និង «លើកទឹកចិត្តឱ្យក្មេងហ្វឹកហាត់ការចាយវាយលុយឱ្យ សមនឹងតម្លៃ»។

បើក្មេងយល់ដឹងពីតម្លៃរបស់លុយ ហើយចេះសន្សំសំចៃ និងចេះគ្រប់គ្រងលុយរបស់ពួកគេបាននោះ ទើបអ្នកដែលជាឪពុកម្ដាយអាចទុកចិត្តនូវអនាគតរបស់ពួកគេបាន។ វានៅមិនទាន់ហួសពេលនៅឡើយទេក្នុងការចាប់ផ្ដើមរឿងទាំងនេះ។

អ៊ីចឹងទេ សូមលោកអ្នកបើកមើល និងស្វែងយល់នូវអត្ថន័យជាមួយគ្នាល្អជាង។

ទំព័រ 218
ទំហំខ្នាត H= 20.5cm , W= 14.5cm