អគ្គកុងស៊ុល

$12.6 $10.50

Publish date: 2022-02-27

Category: The Art of Speaking

Publisher: ហាតប៊ុក

Author Name: សាស្រ្តាចារ្យបណ្ឌិត តាំង សុខងី

99 Books Available.

Description:

ដូចដែលយើងបានដឹងហើយថា ស្ថានតំណាងកម្ពុជានៅបរទេស គឺជាស្ថាប័ន​បំពេញមុខងារជាតំណាងនៃព្រះរាជាណាចក្រកម្ពុជានិងជាសេនាធិការឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ(កបទ.សអ) មានតួនាទីដ៏សំខាន់ក្នុងការបម្រើគោលនយោបាយឱ្យរាជរដ្ឋាភិបាលលើគ្រប់វិស័យ។

ដើម្បីឆ្លើយតបគោលនយោបាយខាងលើ រាជរដ្ឋាភិបាលកម្ពុជានិង កបទ.សអ បានចាត់មន្រ្តីការទូតឱ្យបំពេញមុខងារនិងភារកិច្ចនៅតាមស្ថានតំណាងនីមួយៗស្របតាមការកំណត់និងគោលការណ៍ច្បាប់ជាតិនិងអនុសញ្ញាអន្តរជាតិ​រៀងៗខ្លួន។

ក្នុងគោលបំណងញែកឱ្យបានច្បាស់រវាងភ្នាក់ងារការទូតនិងមន្រ្តីកុងស៊ុល ដំណាក់កាលទី១ ខ្ញុំបាទបាននិពន្ធនិងរៀបរៀងសៀវភៅ "អគ្គកុងស៊ុល" តែប៉ុណ្ណោះ រីឯសៀវភៅ "ឯកអគ្គរាជទូត" ខ្ញុំបាទនឹងនិពន្ធនិងរៀបរៀងនៅដំណាក់កាលទី២ជាបន្ទាប់ទៀត ប្រសិនបើកាលៈទេសៈផ្តល់ឱ្យ។