អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​៖ បេះ​ដូង​នៃ​ពិភព​លោក​សត​វត្សរ៍​ទី​២​១

$7.5 $6.25

Publish date: 2022-01-01

Category: Politics

Publisher: Unknown Publisher

Author Name: Unknown Author

99 Books Available.

Description:

ពិពណ៌នាពីសៀវភៅ

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ចេញផ្សាយសៀវភៅស្នាដៃទីបីរបស់លោក នៅថ្ងៃនេះ ដែលមានចំណងជើងថា «អាស៊ីប៉ាស៊ីហ្វិក៖ បេះដូងនៃពិភពលោកសតវត្សរ៍ទី២១»។ តាមរយៈវណ្ណកម្មថ្មី អ្នកវិភាគនយោបាយអន្តរជាតិរូបនេះ ចង់ពន្យល់ប្រាប់ថា អាស៊ី មានប៉ូលសំខាន់ៗចំនួនបួន គឺចិន ជប៉ុន ឥណ្ឌា និងអាស៊ាន ដែលកំពុងមានសក្តានុពលយ៉ាងធំសម្បើម។ ពោលគឺតំបន់អាស៊ីនេះ បានភ្ញាក់ពីដំណេកហើយ។

ក្នុងសៀវភៅនេះ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ក៏បាននិពន្ធឧទ្ទិសដល់ទៅមួយជំពូកស្តីពីកម្ពុជា។ កម្ពុជាដែលត្រូវតែស្គាល់ឱ្យច្បាស់ពីពួកប្រទេសមហាអំណាច និងត្រូវចេះឆ្លៀតកេញចំណេញពីការប្រជែងឥទ្ធិពលរបស់ពួកគេ។

សម្រាប់លោក ហ្សង់-ហ្វ្រង់ស័រ តាន់ អ្នកឯកទេសភូមិសាស្ត្រនយោបាយ, ការបោះពុម្ពផ្សាយសៀវភៅថ្មីនេះ គឺគ្មានបំណងអ្វី ក្រៅតែពីចង់ឱ្យយុវជនខ្មែរ ពលរដ្ឋខ្មែរជាទូទៅ ចេះសម្លឹងមើលឆ្ងាយ ឆ្ងាយផុតពីព្រំដែននៃប្រទេសរបស់ខ្លួន។

អំពីអ្នកនិពន្ធ

លោក​ ហ្សង់​-​ហ្វ្រង់ស័រ​ តាន់ (Jean-François TAIN) កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៦៦ នៅ​ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់ដំបង​។ លោក​បាន​ចាក​ចេញ​ពី​កម្ពុជា​ ទៅ​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៧៩ គឺ​នៅ​ក្រោយ​ពេល​ដែល​របប​ខ្មែរ​ក្រហម​បាន​រលំ​រលាយ​។

ក្រោយ​ពី​បាន​សិក្សា​នៅ​វិទ្យា​ស្ថាន​នយោបាយ​ (Institut d'Edudes Politiqes ឬ Sciences Po) និង​ នៅ​វិទ្យា​ស្ថាន​បង្ហាត់​បង្រៀន​អ្នក​សារ​ព័ត៌​មាន​ (Centre de Formation et de Perfectionnement des Journalistes) នៅ​ទី​ក្រុង​ប៉ារីស​រួច​មក​ លោក​ ហ្សង់​-​ហ្វ្រង់ស័រ​ តាន់ បាន​ចូល​ធ្វើ​ការ​ជា​អ្នក​កាសែត​នៅ​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅ​ឆ្នាំ​១៩៩៣​ ដើម​ដំបូង​នៅ​ការិយាល័យ​និពន្ធ​ជា​ភាសា​បារាំង​ និង​ ក្រោយ​មក​ទៀត​នៅ​ការិយាល័យ​និពន្ធ​ជា​ភាសា​ខ្មែរ​ នៅ​ឆ្នាំ​២០០២​ ជា​នាយក​កិច្ចការ​អាស៊ី​ នៅ​ឆ្នាំ​២០០៨​ និង​ជា​ប្រធាន​គ្រប់​គ្រង​រាល់​ការ​ផ្សាយ​ជា​ភាសា​បរទេស​ នៅ​ឆ្នាំ​២០១០​។

អ្នក​សារព័ត៌មាន​រូប​នេះ​ ក៏​បាន​ឆ្លៀត​ធ្វើ​ការ​ជា​ Consultant យ៉ាង​មមា​ញឹក​ណាស់​ដែរ​នា​រយៈ​ពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ឆ្នាំ​១៩៩៦ លោក​បាន​មក​បង្រៀន​នៅ​ CCI (Cambodia Communication Institute) នៅ​ទី​ក្រុង​ភ្នំពេញ​ ហើយ​ នៅ​ឆ្នាំ​២០០០ លោក​ជា​ Consultant របស់​វិទ្យុ​អាស៊ីសេរី​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​។ ក្រោយ​មក​ទៀត​ វិទ្យុ​ FRI បាន​បញ្ជូន​លោក​មក​ជួយ​បង្រៀន​អ្នក​សារព័ត៌មាន​វិទ្យុ​ស្ដ្រី​ វិទ្យុ​ VOD និង​ វិទ្យុ​វាយោ​ FM នៅ​ភ្នំពេញ​។

តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១២​មក​ លោក​ ហ្សង់​-​ហ្វ្រង់ស័រ​ តាន់ ត្រូវ​បាន​វិទ្យុ​បារាំង​អន្តរជាតិ​ RFI បញ្ជូន​មក​ធ្វើ​ការ​ជា​ប្រចាំ​នៅ​ក្នុង​ភ្នំពេញ​ដើម្បី​បើក​សាខា​ និង​ ដើម្បី​ពង្រីក​ការ​ផ្សាយ​ជា​ខេមរភាសា​នៃ​វិទ្យុ​បរទេស​មួយ​នេះ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។