វិធីសាស្រ្តដោះស្រាយបញ្ហាដោយភាពច្នៃប្រតិដ្ឋ

$6 $5.00

Publish date: 2022-02-27

Category: Personnel & HR Management

Publisher: ហាតប៊ុក

Author Name: គ្រឹះស្ថានបោះពុម្ព ហាតប៊ុក

99 Books Available.

Description:

បញ្ហា” គឺជាអ្វីដែលយើងមិនអាចគេចចេញពីវាបានងាយៗឡើយ ទោះបីយើងកំពុងស្ថិតនៅក្នុងអាជីពឬការងារណាមួយក៏ដោយ​។ ប៉ុន្តែ នេះមិនមែនមានន័យថា យើងត្រូវចុះចាញ់បញ្ហានោះទេ ព្រោះគ្រប់បញ្ហាទាំងអស់រមែងមាននូវដំណោះស្រាយជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ ការប្រើដំណោះស្រាយតែម៉្យាង ពិតជាមិនអាចធានានូវជោគជ័យនៅក្នុងការដោះស្រាយបញ្ហាដែលអ្នកកំពុងចួបប្រទះនោះបាន​ឡើយ។ ដូច្នេះ តើអ្វីទៅទើបអាចជួយធានានូវជោគជ័យនៅក្នុងការដោះស្រាយបញ្ហារបស់អ្នកបាន?

ភាពច្នៃប្រតិដ្ឋ! អ្នកត្រូវតែបញ្ចូលភាពច្នៃប្រតិដ្ឋនេះទៅក្នុងដំណើរការដោះស្រាយបញ្ហារបស់អ្នក។ តើការដោះស្រាយបញ្ហាដោយភាពច្នៃប្រតិដ្ឋគឺជាអ្វី? តើវាពិតជាអាចជួយដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យមែនដែរឬទេ? ចម្ងល់ទាំងអស់នេះនឹងត្រូវបានបកស្រាយនៅក្នុងសៀវភៅដែលអ្នកកំពុងកាន់នៅនឹងដៃមួយក្បាលនេះ។ សៀវភៅ “វិធីសាស្រ្តដោះស្រាយបញ្ហាដោយភាពច្នៃប្រតិដ្ឋ” ត្រូវបានប្រែសម្រួលនិងរៀបរៀងចេញពីសៀវភៅបរទេសមួយដែលមានចំណងជើងថា “Creative Problem Solving Techniques” របស់លោក ជែមស៍ អេម. ហ៊ីកហ្កិនស៍(James M. Higgins) ដែលជាអ្នកនិពន្ធអាម៉េរិក។

សៀវភៅមួយចំណងជើងនេះផ្ដោតសំខាន់លើវិធីសាស្រ្តនៃការបញ្ចូលភាពច្នៃប្រតិដ្ឋទៅក្នុងការដោះស្រាយបញ្ហា ដែលភាគច្រើនគឺជាបញ្ហានៅក្នុងមុខជំនួញ ការគ្រប់គ្រង និងការបំពេញការងារនៅក្នុងស្ថាប័នណាមួយ។ ប៉ុន្តែមុននឹងចូលទៅដល់វិធីសាស្រ្តដោះស្រាយ សៀវភៅមួយនេះក៏នឹងប្រាប់ឱ្យបងប្អូនអ្នកអានបានយល់ជាមុនផងដែរនូវលក្ខណសម្បត្តិនៃការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រតិដ្ឋ អត្ថប្រយោជន៍របស់វា ព្រមទាំងជំហានដែលត្រូវដើរដើម្បីអនុវត្តនូវបច្ចេកទេសមួយនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានភ្ជាប់មកជាមួយនូវឧទាហរណ៍ជាក់ស្ដែងមួយចំនួនអំពីបណ្ដាក្រុមហ៊ុនល្បីៗនៅក្នុងពិភពលោកដែលបានប្រើភាពច្នៃប្រតិដ្ឋនៅក្នុងការដោះស្រាយបញ្ហារបស់ពួកគេ ហើយថែមទាំងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។