ភាសា​ស្នេហ៍

$5.4 $4.50

Publish date: 2022-03-01

Category: Novel

Publisher: ហាតប៊ុក

Author Name: ឈុំ សីហា

99 Books Available.

Description:

“ភាសាស្នេហ៍” បានបង្ហាញវត្តមានជាមួយវោហារស័ព្ទ ឃ្លាឃ្លោង សារ ទស្សនៈ និងអត្ថបទខ្លីៗអំពីស្នេហា ដ៏ផ្អែមល្ហែម មានន័យ និងទាក់ចិត្ត​បំផុត។ វានឹងបំពេញការងារក្នុងនាមជា “ជំនួយការ” ហើយវានឹងរួមដំណើរ​ដោយត្រូវឆ្លងកាត់គ្រប់​រដូវ​កាល​ នៃជីវិត​របស់លោកអ្នក។ ការស្គាល់ធម្មជាតិ​នៃស្នេហា ការទទួល​បាន​ស្នេហា ការ​ចេះ​ផ្តល់នូវក្តីស្រលាញ់ ចេះរក្សា និង​បង្កើនចំណងស្នេហ៍ ត្រៀមខ្លួន និង​គ្រប់គ្រងលើ​ការឈឺចាប់ ចេះបង្កើត និង​ទទួលផលពីក្តីស្រលាញ់ សុទ្ធតែជា​អ្វីដែលសៀវភៅនេះនឹងផ្តល់​ជូនលោក​អ្នក។ សុភាសិតស្នេហាមួយ​ឃ្លា​​បាន​ពោលថា “បង្កើតស្នេហា គឺជាកិច្ចការដ៏​លំបាក​មួយ ប៉ុន្តែការរក្សាស្នេហាឲ្យ ឋិតឋេរ គឺជាកិច្ចការដ៏លំបាកបំផុត” ដូចនេះ “ភាសាស្នេហ៍” ក៏អាចក្លាយ ជាផ្នែកមួយ នៃសុភាសិតនេះដែរ។ លើសពីនេះ លោក​អ្នក​ក៏អាចទាញយក ឬ​​កែឆ្នៃ​អ្វីដែលមាននៅក្នុង​សៀវភៅ​នេះ សម្រាប់ការគិត ការនិយាយ សកម្មភាព ការសរសេរ ឬការចែករំលែក​ទៅកាន់​មនុស្សជាទី​ស្រលាញ់ ឬ​មិត្តភក្រ្ត​របស់​លោកអ្នកជាដើម។