ខួរ​ក្បាល​ខ្មែរ ទម្ងន់​ប៉ុន្មាន

$3.9 $3.25

Publish date: 2022-01-01

Category: វិធីសាស្ត្រអភិវឌ្ឍខ្លួនឯង

Publisher: ហាតប៊ុក

Author Name: Unknown Author

99 Books Available.

Description:

"ខួរក្បាលខ្មែរទម្ងន់ប៉ុន្មាន?" ជាសំនួរមួយមើលទៅចម្លែកបន្តិច អត់​ប្រយោជន៍​បន្តិច និងជាការមាក់ងាយបន្តិចផង។ ចម្លែកត្រង់ថាហេតុ​អ្វី​សួរសំនួរបែបនេះ ព្រោះមិន​មានអ្នកណាគេសួរសំនួរយ៉ាងនេះទេ។ អត់​ប្រយោជន៍ត្រង់ថា សួរដើម្បីអ្វី ទម្ងន់ប៉ុន្មាន​តើវាយ៉ាងម៉េចទៅទាក់ទងអី​ដល់​ភាពចាំបាច់នៃការរស់នៅ។ ឯមាក់ងាយនៅត្រង់ថា សំនួរចង់​និយាយ​ថាខួរក្បាលខ្មែរមិនគ្រប់គីឡូ ឬ លើសគីឡូនាំឲ្យធ្ងន់ដើរធេងធោងរឺ? ចម្លើយ គឺងាយណាស់។ យើងអាចឆ្លើយដោយមិនចាំបាច់​គិត​ថាៈ ជនជាតិ​ខ្មែរ​ក៏ដូចជនជាតិដទៃទៀតដែរ ដូចនេះទម្ងន់ខួរក្បាលក៏មិន​ខុសគ្នា​ប៉ុន្មានទេ ​ជាទូទៅ​មាន​ប្រមាណចន្លោះពី១.៣​គីឡូក្រាម ទៅ១.៤​គីឡូក្រាម  ឬក៏ឆ្លើយថា យកទៅថ្លឹងទៅនោះ​នឹងដឹងហើយ។ ងាយមែន តែ​វាមិនសាមញ្ញបែបនេះពេកទេ ។ "ខួរក្បាលខ្មែរទម្ងន់ប៉ុន្មាន? " មានគោលបំណងពិតប្រាកដ គឺ​មិន​មែននៅត្រង់​វាស់វែង ថ្លឹង គណនា ទម្ងន់ខួរក្បាលខ្មែរ​ឲ្យបានត្រឹម​ត្រូ​វតាមរូបសាស្រ្តនោះឡើយ តែយើងចង់ដឹងពីទម្ងន់ផ្នែកគំនិត បញ្ញា។ ថាតើខួរក្បាលខ្មែរមានតុល្យភាពកម្រិតណា? មានសុខភាពល្អឬទេ? មាន​ជំងឺដែរឬទេ? មានទិន្នន័យអ្វីខ្លះដែលនៅក្នុងនោះ ដែលបាន​បន្តពីជំនាន់​មួយទៅជំនាន់មួយ?