សម្រែក​សេរី​ភាព

$4.5 $3.75

Publish date: 2022-03-01

Category: Novel

Publisher: ហាតប៊ុក

Author Name: ប៉ា ដាឡា

99 Books Available.

Description:

នៅពេលស្វែងរក Quote ដែលទាក់ទងនឹងសេរីភាព ដើម្បីដាក់លើទំព័រហ្វេសប៊ុក  ខ្ញុំប្រទះសំដីមួយឃ្លាដែលសរសេរថា៖ " The most potent  weapon that the oppressor used is the mind of the oppressed "។ ខ្ញុំភ្ញាក់ព្រើត ពេញចិត្តយ៉ាងខ្លាំង ដក់ជាប់ក្នុងចិត្តរហូតមកដល់ពេលនេះ ក៏ប្រហែលជាដល់ថ្ងៃលាចាកលោកទៅវិញដែរ។ វាជាសំដីរបស់ស្ទីវ ប៊ីកូ។ កាលណោះ ខ្ញុំមិនបានស្រាវជ្រាវថាប៊ីកូជាអ្នកណាទេ។ តែមួយ  រយៈពេលយូរក្រោយមក ខ្ញុំបានប្រទះសៀវភៅ CRY FREEDOM នេះ។  ខ្លី ពាក្យពេចន៍មិនសូវពិបាក  និយាយពីរឿងរ៉ាវប៊ីកូទៀត ដូចនេះខ្ញុំក៏សម្រេចចិត្តប្រែសម្រួលជាភាសាខ្មែរ ។ តាមរឿងនេះ យើងទទួលបានមេរៀនថា មនុស្សអាចជិះជាន់ សង្កត់​សង្កិនមនុស្សដទៃទៀតបាន មិនមែនដោយសារបុណ្យស័ក្តិ ទ្រព្យសម្បត្តិ រឺ អំណាចអ្វីពិសេសរបស់គេនោះទេ  តែដោយសារតែចិត្តគំនិតរបស់​មនុស្សទន់ខ្សោយទាំងនោះតែប៉ុណ្ណោះ។ ហើយអំពើឃោរឃៅទាំង ឡាយ​​កើតឡើងក៏ដោយសារបាបកម្មពោលគឺសេចក្តីលោភលន់  ភាពល្ងង់ខ្លៅ ភ្លើងកំហឹង...ដែល​​សោយរាជ្យនៅក្នុងចិត្តគេដែរ។ជនជាតិអាព្រិចខាងត្បូង​ស្បែកខ្មៅដ៏ច្រើនលើសលប់ត្រូវបានធ្វើបាបដោយ​អ្នកគ្រប់គ្រងស្បែកសភាគតិច ក៏ព្រោះតែពួកគេមានចិត្តភ័យខ្លាច មានអារម្មណ៍​​ចុះចាញ់ មើលងាយខ្លួនឯង  មិនស្គាល់អំពីថាមពល និង តម្លៃរបស់ខ្លួន ។ តែនៅពេលគេភ្ញាក់ខ្លួន រួមសាមគ្គីគ្នានោះ អាចផ្លាស់ប្តូរជីវិតខ្លួន និងប្រជាជាតិគេបាន។ មេរៀនមួយទៀតបង្ហាញថាសង្គមជាតិមួយមិនអាចសុខសាន្ត រីកចម្រើនបានដោយការប្រយុទ្ធស៊ីសាច់ ហុតឈាមគ្នារវាងក្រុមមនុស្សនោះទេ  តែដោយសារការសហការ រួបរួមគ្នាដោយស្មើភាពគ្នា។ ការប្រឈមមុខគ្នាមិនអាចចៀសផុតទេ  តែជាការប្រឈមដ៏ខ្លាំងក្លានៃគំនិតនៃទស្សនៈអភិវឌ្ឍជាតិ ។ ដើម្បីធ្វើដូចនេះបានត្រូវសំលាប់ជាដាច់ខាត មិនមែនសំលាប់មនុស្សទេ តែ "សំលាប់គំនិត"... សំ​លាប់គំនិតអសកម្ម គំនិតអវិជ្ជមាន គំនិត​អន់ថយ អបិយជំនឿ...។ របៀបរស់នៅ និងស្លាប់របស់ប៊ីកូ បានប្រាប់យើងថា សេរីភាពនៅជាមួយយើងជានិច្ច គ្មានអ្នកណាម្នាក់ រឺ អំណាចអ្វីមួយ អាចបិទខ្ទប់ រារាំង ឃុំឃាំង ឆក់ប្លន់ រឺកំទេចចោលបានឡើយ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងនៅតែមានសេរីភាពពេញលេញជានិច្ច...គឺសេរីភាពក្នុងការប្រយុទ្ធតស៊ូ និងសេរីភាពក្នុងការស្លាប់ដោយ សេចក្តីថ្លៃថ្នូរនៅក្នុងសមរភូមិនេះ។ សេរីភាពជាស្មារតី ជាដួងព្រលឹងនៃមនុស្សជាតិ ។ អំពើបាបជាសត្រូវ ។ បាបកម្មរបស់មនុស្សមិនមែនទើបតែកើតនៅពេលអាដាមស៊ីផ្លែដឹងខុស​ត្រូវនោះទេ តែបានកើតឡើងតាំង​​ពីព្រះបង្កើតអាដាមដើម្បីជាការកំ​សាន្ត​របស់ទ្រង់មកម្ល៉េះ។