សីលធម៌ និង គោលធម៌ទ្រទ្រង់មនុស្សជាតិ

$1.5 $1.25

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

នាបច្ចុប្បន្នកាលនេះ សង្គមខ្មែរកំពុងស្ថិតនៅក្នុងវិបត្តិសីលធម៌ដែលបណ្តាលមកពីប្រទេសកម្ពុជា៖

១-មានសង្គ្រាមរុំារ៉ៃអស់ជាងពីរទសវត្ស ពន្លឺសន្តិភាពមិនទាន់បានច្បាស់ល្អនៅឡើយ តែមានសង្ឃឹមថានឹងបានសន្តិភាពទៅពេលខាងមុខ។

២-ស្ថិតនៅក្រោមរបបព្រៃផ្សៃ ឃោរឃៅ នៃបនប្រល័យពូជសាសន៍ដែលបានពង្វក់ពង្វីខួរក្បាលប្រជាពលរដ្ឋ បន្ថោកបន្ទាបយ៉ាងកម្រោលលនូវប្រព័ន្ធតម្លៃសីលធម៌ខ្មែរ ដែលមានតំាងពីដូនតាជារៀងដរាបមក។

មូលហេតុទំាងពីរនេះ បានបន្សល់ទុកនូវផលវិបាកដ៏ក្រៀមក្រំដល់សង្គមខ្មែរសព្វថ្ងៃ។ ប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានទទួលរងទុក្ខវេទនា ខ្លោចផ្សា ដោយមកតែពីមហិច្ឆតានៃអ្នកដឹកនំាប្រទេស។ សីលធម៌រស់នៅបានស្រុតចុះ។ គេបំភ្លេចចោលឬគេភ្លេចតែម្តង-មិនមែនទំាងអស់គ្នាទេ-នូវអ្វីដែលហៅថា តម្លៃសីលធម៌សង្គម និងសីលធម៌បុគ្គល។

ដើម្បីស្តារឡើងវិញនូវតម្លៃសីលធម៌ ខ្ញុំសូមអំពាវនាវចំពោះជនរួមជាតិដែលរក្សាបាននូវមនសិការជាតិ សូមជួយរួមចំណែករិះរកថ្នំាកែជំងឺវិបត្តិតម្លៃជាតិ ដើម្បីឱ្យខ្មែរភ្ញាក់រលឹកឡើងវិញទៅលើឧត្តមគតិជាតិ ស្គាល់ន័យនៃជីវិតនិងកាតព្វកិច្ចខ្លួនជាពលរដ្ឋ។ ចំពោះខ្លួនខ្ញុំជាអ្នកអប់រំស្រាប់ ខ្ញុំបានយកអស់កម្លាំងកាយចិត្ត-ថ្វីត្បិតតែមានអាយុជ្រេទៅមុខច្រើនដែរហើយ-ចងក្រងអត្ថបទផ្នែកអប់រំសីលធម៌បានជាកូនសៀវភៅ ដែលអស់លោកកំពុងអាននេះ។ វាជាឧបករណ៍៖

១-ជួយបំភ្លឺឬបំពេញបន្ថែមឯកសាររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងដាក់ឱ្យអនុវត្តចាប់ពីឆ្នំា ១៩៩៦-៩៧ ខាងមុខនេះតទៅ។

២-ជួយបំភ្លឺប្រជាពលរដ្ឋកម្ពុជា៖

ក-ឱ្យយល់ពីគោលធម៌ទ្រទ្រង់សង្គមមនុស្ស និងសីលធម៌ដែលត្រូវប្រតិបត្តិដើម្បីកសាងសង្គមខ្មែរឡើងវិញខាងផ្នែកសង្គមវប្បធម៌។

ខ-ឱ្យស្គាល់តម្លៃមនុស្សនិងតម្លៃសង្គម។

ខ្ញុំសង្ឃឹមថា សំណេររបស់ខ្ញុំនេះជាវិភាគទានរួមចំណែកស្តារសីលធម៌ដែលត្រូវធ្លាក់ចុះយ៉ាងជ្រៅទៅហើយនោះឱ្យបានងើបមករកពន្លឺអរិយធម៌ឡើងវិញ។ ម្យ៉ាងទៀតខ្ញុំសូមធ្វើសំណូមពរចំពោះឥស្សរជនខ្មែរទំាងអស់សូមជួយជ្រោមជ្រែង និងរួមចំណែកក្នុងវិស័យអប់រំសីលធម៌ ព្រោះវាជាគន្លឹះនៃការបង្រួបបង្រួមជាតិនិងឯកភាពជាតិ។

ទីបញ្ចប់នេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅនិងដ៏ស្មោះស្ម័គ្រជាទីបំផុតចំពោះលោក អ៊ុំ-គឹមផន អតីតនាយកសាលាជាន់ខ្ពស់កម្មាភិបាលគ្រប់គ្រងអប់រំ និងលោក សឹង-ផុស សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលភាសាបរទេសដែលបានខិតខំជួយជាមតិយោបល់ ជួយកែអក្ខរាវិរុទ្ធ និងសម្រួលលពាក្យពេចន៍ខ្លះក្នុងអត្ថបទនេះ។

លោក សឹង-ផុស បានជួយសង្ខេបមង្គលសូត្រ ៣៨ប្រការ ដើម្បីជាប្រទីបបំភ្លឺផ្លូវទៅរកសេចក្តីសុខចម្រើនដែលជាទីប្រថ្នារបស់មនុស្ស។

សូមលោកទំាងពីរទទួលនូវមនុញ្ញផលដែលបានមកពីកិច្ចការដ៏មានសារៈសំខាន់នេះ ហើយសូមឧទ្ទិសចំពោះវិញ្ញាណក្ខន្ធលោកឪពុក អ្នកម្តាយ និងភរិយាដែលធ្វើមរណកាលកន្លងទៅហើយ។

ទំព័រ 70
ទំហំខ្នាត H= 20.5cm , W= 14.5cm