មនុស្ស១០០ គំនិត១០០០

$6 $5.00

Publish date: 2022-03-01

Category: Management and Leadership

Publisher: ហាតប៊ុក

Author Name: ឈុំ សីហា

99 Books Available.

Description:

«មនុស្ស១០០ គំនិត១០០០» គឺជាសៀវភៅដែលនាំលោកអ្នកឲ្យ ស្គាល់បុគ្គលល្បីល្បាញ និងជោគជ័យចំនួន១០០រូប ដោយភ្ជាប់នូវគំនិត និង​ទស្សនៈដ៏មានតម្លៃរបស់ពួកគេប្រមាណ១០០០។ តើពួកគាត់ជា អ្នកណា? ហើយតើគាត់មានគំនិត និងទស្សនៈបែបណាខ្លះ? ដូចអ្វីដែលខ្ញុំបានបង្ហាញក្នុងមាតិកាស្រាប់ ពួកគាត់គឺជាមនុស្ស​សុទ្ធសាធ មិនមែនជាបិសាច ឬទេវតាណាមួយឡើយ។ ពួកគាត់ជាអ្នក​នយោបាយ មេដឹកនាំពិភពលោក មហាសេដ្ឋី ឬអ្នកជំនួញ អ្នកប្រាជ្ញ ទស្សនវិទូ កីឡាករ ឬសិល្បករ និងអ្នកវិទ្យាសាស្រ្ត ជាដើម។ ចំណែក​ទស្សនៈ​ ឬគំនិតវិញ ត្រូវបានដកស្រង់មួយផ្នែកពាក់ព័ន្ធនឹងអាជីព ឬ​ការងារ​របស់ពួកគាត់ តែម្តងដោយលាយឡំជាមួយ​ទស្សនៈ​ទូទៅផង ដែល​ធ្វើឲ្យសៀវភៅកម្រាស់​ជាង​២៣០ទំព័រនេះ ពោរ​ពេញ​ដោយភាព​ចម្រុះគួរសម។