មេ​ដឹកនាំ​ពិភព​លោក​២​១​រូប នា​ដើម​សត​វត្សរ៍​ទី​២​១

$6 $5.00

Publish date: 2022-03-02

Category: Management and Leadership

Publisher: ហាតប៊ុក

Author Name: ឈុំ សីហា

99 Books Available.

Description:

ក្រោយសាទរសហសតវត្សរ៍ថ្មី នៅដើមសតវត្សរ៍ទី២១ ​ពិភព​លោក​​បាន​ឆ្លង​​​កាត់នូវ​ព្រឹត្តិការណ៍ធំៗ​ជាច្រើន។ បញ្ហាភេរវកម្ម បដិវត្តន៍ អារ៉ាប់ បញ្ហាអាវុធ​នុយ​ក្លេ​អ៊ែរនៅកូរ៉េខាងជើង និងអុីរ៉ង់ បញ្ហាវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប ជម្លោះរាំរ៉ៃនៅមជ្ឈិម​បូព៌ា ជម្លោះនៅអឺរ៉ុបខាងកើត ការលេចត្រដែតនៃមហាយក្សចិន បញ្ហាសមុទ្រចិន​ខាង​ត្បូង ការរង្គោះរង្គើនៃសហភាពអឺរ៉ុប ការ​កកើត​​​អង្គការ​រដ្ឋ​អុីស្លាម​ជាដើម សុទ្ធ​តែ​ជា​ព្រឹត្តិការណ៍​​​សំខាន់​របស់ពិភពលោកដែលបានកើតឡើង និង​បន្ត​កើតឡើងក្នុង​រយៈពេលមិនដល់​២០​ឆ្នាំ​ផងក្នុងដើម​សតវត្សរ៍​​​ទី២១នេះ។ ជាមួយ​ព្រឹត្តិ​ការណ៍​​គួរឲ្យចាប់អារម្មណ៍ និងជាប្រយោជន៍ក្នុងការ​ពិចារណា ឯខ្ញុំបែរ​ជា​​​សរសេរ​​​​​រៀបរាប់​លំអិតច្រើន ​អំពីដំណើរ​ជីវិត​​របស់មនុស្សមួយក្រុម​ទៅវិញ។ ការលំអិតអំពីប្រវត្តិរបស់បុគ្គល ពីព្រោះបុគ្គលទាំងនេះហើយដែលជាប់ពាក់ ព័ន្ធនឹងព្រឹត្តិការណ៍ពិភពលោកទាំងនោះ។

លេខ «២១» គឺសំដៅទៅរកចំណុចប្រសព្វសំខាន់ពីរ គឺតំណាង ឲ្យចំនួន​មេដឹកនាំ​២១រូប និងដើម​សតវត្សរ៍​ទី២១។ ខ្ញុំបានរៀបរាប់ ជីវប្រវត្តិលំអិតគួរសម របស់​មេដឹកនាំពិភពលោកល្បីល្បាញចំនួន២១រូប ជាមួយព្រឹត្តិការណ៍នានាដែល កើតក្នុងកំឡុងពេលនៃការកាន់អំណាចរបស់គាត់ និងដោយសារពួកគាត់។ តើពួក​គាត់​ជានរណា?​ កើត​ពេល​ណា? ក្នុងគ្រួសារបែបណា? ទទួលបានការ​អប់រំកម្រិត​ណា? ចូលសង្វៀន​នយោបាយ និងបានកាន់កាប់អំណាចដោយរបៀបណា? តើចាក​ចេញពីអំណាចដោយរបៀបណា? តើមាន​ព្រឹត្តិការណ៍​អ្វីខ្លះ​កើតឡើងក្នុងកំឡុងនៃ​ការ​កាន់តំណែងរបស់គាត់? ​តើគាត់មាន​ជីវិតផ្ទាល់ខ្លួន ឬ​ឯកជន​បែបណាខ្លះ? ហើយអ្នកខ្លះទៀត ត្រូវបញ្ចប់ជីវិតបែបណា? សុទ្ធតែជាអ្វីដែលសៀវភៅនេះនឹងបកស្រាយ។ ម្យ៉ាងវិញ​ទៀត ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០០ ដល់បច្ចុប្បន្ន ជាដែនកំណត់​ដែល​ត្រូវយកមកសិក្សា​ស្រាវជ្រាវ និងចងក្រង ប៉ុន្តែក៏មានខ្លះដែរព្រឹត្តិការណ៍ពីសតវត្សរ៍មុនដែលត្រូវប្រទាក់​ក្រឡាគ្នាមកដល់ដើមសតវត្សរ៍នេះ។