មហាសេដ្ឋីព័ត៌មានវិទ្យា

$3.6 $3.00

Publish date: 2022-03-02

Category: Management and Leadership

Publisher: ហាតប៊ុក

Author Name: ឈុំ សីហា

99 Books Available.

Description:

«មហាសេដ្ឋីព័ត៌មានវិទ្យា» នឹងរៀបរាប់អំពីដំណើរជីវិតនៃបុគ្គល​ដែលជួយផ្លាស់ប្តូរពិភពលោក តាមរយៈបដិវត្តន៍បច្ចេកវិទ្យាព័ត៌​មាន។ កម្មវិធី Microsoft ទូរស័ព្ទទំនើប Apple និង Samsung កុំព្យូទ័រ Apple ឬ Dell ប្រព័ន្ធស្រាវជ្រាវ Google កម្មវិធីបញ្ជាទិញតាមអនឡាញ Amazon និង Alibaba ឬហ្គេម​ដ៏ពេញនិយម សុទ្ធតែរបស់ដែលពួកគេបានបង្កើត ហើយបុគ្គលទាំង​នោះ គឺមានវត្តមានក្នុងសៀវភៅនេះ។

អ្វីដែលកាន់តែពិសេស ជីវិតរបស់ពួកគេមិនមែនដើម្បីតែភាព​មានបាននោះទេ គឺដើម្បីបំពេញក្តីស្រមៃ មហិច្ឆតា និងការផ្លាស់ប្តូរ​​​ពិភពលោក។ លើសពីនេះ ក្រោយទទួល​ជោគជ័យជាមួយទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ពួកគេបែរជាគិតគូរច្រើនទៅលើសកម្មភាពមនុស្សធម៌វិញ។ នេះ ជាអ្វីដែលយើងអាចរៀនសូត្រ និងគោរពពួកគេ។