បរាជ័យ - Failure

$4.8 $4.00

Publish date: 2022-03-02

Category: Motivation

Publisher: ហាតប៊ុក

Author Name: ឈុំ សីហា

99 Books Available.

Description:

មានសៀវភៅមិនតិចឡើយដែលរៀបរាប់អំពីភាពជោគជ័យ តែមិនច្រើនទេសម្រាប់សៀវភៅដែលនិយាយអំពីបរាជ័យ។ តើមូលហេតុមកពីមនុស្ស​ភាគ​ច្រើនចូលចិត្តជោគជ័យច្រើនជាងបរាជ័យ? ចូលចិត្តឬស្អប់ ចង់ឬមិនចង់ “បរាជ័យ” តែងតែកើតមានជានិច្ច​ចំពោះមនុស្សគ្រប់គ្នា ហើយវាហាក់បានក្លាយជារឿងធម្មតាទៅហើយសម្រាប់បុគ្គលជោគជ័យគ្រប់រូប ពីព្រោះពាក់កណ្តាលនៃសៀវភៅនេះគឺបានបញ្ជាក់ពីរឿងនេះ។ សម្រាប់បុគ្គលជោគជ័យស្ទើរតែគ្រប់គ្នា ឬអាចនិយាយ​បានថាគ្រប់គ្នា សុទ្ធតែប្រទះនូវភាពបរាជ័យ ទោះតិចឬច្រើន តូចឬធំក្តី។

ការណ៍ដែលខ្ញុំរៀបរៀងសៀវភៅ «បរាជ័យ» នេះឡើង មិនមែនមានបំណងចង់ឱ្យលោកអ្នកទទួលបានបរាជ័យនោះទេ ប៉ុន្តែដោយសារ​ចង់ឱ្យ​លោកអ្នកយល់​អំពីបរាជ័យកាន់តែច្បាស់ ពិសេសចង់លើកទឹកចិត្តអ្នកដែល​បរាជ័យ និង​ឱ្យលោកអ្នកបានរៀនសូត្រពីជីវិតរបស់អ្នកបរាជ័យ មុនពេល​ឈានទៅដល់​ជោគជ័យនៅចុងបញ្ចប់។ ក្នុងសៀវភៅកម្រាស់ជិត២០០ទំព័រនេះ បានបែងចែកជាពីរគឺ មេរៀនជីវិតបរាជ័យរបស់បុគ្គលជោគជ័យក្នុងលោកចំនួន៤៦រូប និងទស្សនៈអំពីបរាជ័យជាង២០០ផ្សេងទៀត។