អ៊ីស្រាអែល

$6 $5.00

Publish date: 2022-03-02

Category: War & History

Publisher: ហាតប៊ុក

Author Name: ឈុំ សីហា

99 Books Available.

Description:

ពេលនិយាយអំពីអ៊ីស្រាអែល គ្រប់គ្នាប្រាកដជាគិតដល់រឿងគួរ​ឱ្យកត់សម្គាល់មួយចំនួនដូចជា ជម្លោះជាមួយប្រជាជនអារ៉ាប់ ប្រទេសតូចតែខ្លាំង ជនជាតិជ្វីហ្វដ៏វ័យឆ្លាត ភាពខ្លាំងក្លាខាងយោធានិងសេដ្ឋកិច្ច ប្រទេសមិន​អំណោយផលពីធម្មជាតិតែខ្លាំងកសិកម្ម ប្រជាជនមិនច្រើនតែសម្បូរអ្នកប្រាជ្ញជាដើម។ មានរឿងរ៉ាវជាច្រើនទាំងល្អនិងមិនសូវល្អដែលបានកើតឡើងចំពោះប្រទេសអ៊ីស្រាអែល ប៉ុន្តែអ្វីដែលយើងគួររៀនសូត្រ គឺប្រជាជាតិមួយ​នេះប្រឈមនិងដោះស្រាយយ៉ាងដូចម្តេច។

“អ៊ីស្រាអែល៖ ប្រទេសដែលប្រជាជនយើងគួរយល់ដឹងនិងរៀនសូត្រ” ត្រូវបានស្រាវជ្រាវនិងប្រែសម្រួលពីគេហទំព័រនិងឯកសារផ្សេងៗទៀតជាច្រើន។ មិនខុសឆ្ងាយពីចំណងជើងឡើយ ខ្ញុំព្យាយាមស្វែងរកព័ត៌មាននិងចំណេះដឹង​ណា ដែលពាក់ព័ន្ធនឹង​​អ៊ីស្រាអែល ហើយ​​​មានប្រយោជន៍សម្រាប់​ប្រជាជនរបស់យើង ពិសេសអ្វីដែលអ៊ីស្រាអែល​ខ្លាំង អ្វីដែលអ៊ីស្រាអែលពូកែ។ ទិដ្ឋភាពទូទៅ ប្រវត្តិ​សាស្រ្ត ភូមិសាស្រ្ត ប្រជាសាស្រ្ត វប្បធម៌ សេដ្ឋកិច្ច នយោបាយ និងយោធារបស់អ៊ីស្រាអែល ត្រូវបានរៀបរាប់ដោយសង្ខេបឬលម្អិត អាស្រ័យតាមព័ត៌មានដែលមាន​និង​ចំណុចដែលមានប្រយោជន៍សម្រាប់បងប្អូនត្រូវស្វែងយល់។