ជប៉ុន

$5.1 $4.25

Publish date: 2022-03-02

Category: War & History

Publisher: ហាតប៊ុក

Author Name: ឈុំ សីហា

99 Books Available.

Description:

នៅពេលដែលយើងនិយាយអំពីប្រទេសជប៉ុន គ្រប់គ្នានឹងចាប់អារម្មណ៍លើចំណុចមួយចំនួនដូចជា ផលិតផលដែលមានគុណភាព ប្រជាជនដែលមានវិន័យនិងគោរពច្បាប់ គំនិតឆ្នៃប្រឌិតខ្ពស់ បច្ចេកវិទ្យាទំនើប ប្រទេសចាញ់សង្គ្រាមលោកលើកទី២ អ្នកចម្បាំងនិនចា ឬប្រជាជនដែលមានអាយុវែង និងចំណុចជាច្រើនទៀត។

តាមពិតទៅ ប្រទេសជប៉ុនមានរឿងរ៉ាវយ៉ាងច្រើនដែលយើងគួរស្វែងយល់និងរៀនសូត្រ។ ជប៉ុនជាមហាអំណាចមួយនៅក្នុងពិភពលោក ឬអាចនិយាយថាជា «មហាអំណាចអាស៊ី» តែមួយគត់ដែលធ្លាប់មានប្រវត្តិដាក់អាណានិគមលើប្រទេសដទៃ។ ជប៉ុនក៏ជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយក្នុងលោករាប់សិបឆ្នាំកន្លងមកហើយ។ មានកត្តាជាច្រើនដែលធ្វើឱ្យប្រទេសដែលធ្លាប់ឯកោមួយនេះ អាចក្លាយជាមហាអំណាចបាន។ ទោះបីជាខ្ញុំមិនបានរៀបរាប់ឱ្យបានស៊ីជម្រៅ តាមចំណុចនីមួយៗ ដ្បិតការស្រាវជ្រាវនៅមានកម្រិត ហើយរឿងរ៉ាវក៏មានច្រើន ប៉ុន្តែខ្ញុំព្យាយាមលើកយកចំណុចសំខាន់ៗ ដែលយើងគួរសិក្សាស្វែងយល់បានខ្លះៗទាំងប្រទេសជប៉ុននិងប្រជាជនជប៉ុន។ ចំណុចគោលទាំងនោះរួមមាន ទិដ្ឋភាពទូទៅ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត នយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា ដែលត្រូវបានដាក់បញ្ចូលក្នុងសៀវភៅមួយ ដែលមានកម្រាស់ត្រឹមជិត២០០ទំព័រ។ បន្ថែមពីលើនេះ ខ្ញុំក៏ឆ្លៀតលើកឡើងខ្លះៗ អំពីចរិកលក្ខណៈរបស់ប្រជាជនជប៉ុនដែលយើងគួរស្វែងយល់ផងដែរ។

សៀវភៅ «ប្រទេសជប៉ុន» នេះ គឺជាសៀវភៅទី៣ ដែលយើងអាចសិក្សាស្វែងយល់អំពីប្រទេសជាតិមួយ បន្ទាប់ពីសៀវភៅ “១០១អំពីប្រទេសចិន” និងសៀវភៅ “អ៊ីស្រាអែល” ដែលបានបោះពុម្ពផ្សាយកន្លងមក។ ការរៀបរៀងសៀវភៅប្រភេទនេះ គឺដើម្បីជំរុញនិងលើកទឹកចិត្តឱ្យប្រជាជនខ្មែរយើង អាចសិក្សាស្វែងយល់បន្ថែមអំពីបណ្តាប្រទេសខ្លាំងក្លាមួយចំនួនក្នុងលោក។