ហេតុអ្វីប្រទេសខ្លាំង ប្រទេសខ្សោយ?

$6 $5.00

Publish date: 2022-03-02

Category: Politics

Publisher: ហាតប៊ុក

Author Name: ឈុំ សីហា

99 Books Available.

Description:

«ហេតុអ្វីប្រទេសមួយខ្លាំង ប្រទេសមួយខ្សោយ?» ជាចំណង​ជើងដែលបង្ហាញពីចម្ងល់ ប៉ុន្តែរឿងដែលគួរតែឆ្ងល់ជាងនេះគឺថា តើ​ហេតុអ្វីខ្ញុំត្រូវរៀបរៀងសៀវភៅនេះឡើយ។

ស្ថិតក្នុងចំណោមសៀវភៅបែបចំណេះដឹងទូទៅ សៀវភៅនេះ​នឹងជួយពង្រីកចំណេះដឹងរបស់បងប្អូនអ្នកអាន ពិសេសក្នុងនាម​ជាប្រជាពលរដ្ឋម្នាក់ ដែលកំពុងរស់នៅក្នុងប្រទេសជាតិមួយ។ សៀវ​ភៅ​ដែលមានកម្រាស់ជាង២៣០ទំព័រនេះ នឹងបង្ហាញយើងអំពី​មេរៀន​​​ប្រវត្តិសាស្រ្តពីបុរាណផង និងប្រវត្តិសាស្រ្តថ្មីៗផង ព្រមទាំង​ស្ថាន​​ភាពរបស់ប្រទេសជាតិនានាក្នុងលោក ដែលទទួលបានភាព​​​រីកចម្រើន​រុងរឿង និងប្រទេសដែលធ្លាក់ដុនដាបឬជួបបញ្ហា។ ការស្វែងយល់​អំពីស្ថានភាពប្រទេសជាតិខ្លួន  និងស្ថានភាពបណ្តាប្រទេសនានា​ជុំវិញពិភពលោក ពិតជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជ្រោម​ជ្រែងប្រទេសជាតិរបស់​យើងឱ្យ​រីកចម្រើន និងរួមចំណែកទប់ស្កាត់បញ្ហា​​ណាមួយ ដែលធ្វើឱ្យប្រទេសជាតិរបស់យើងធ្លាក់ចុះដុនដាបជាដើម។

ប្រជាជន គឺជាចំណែកនៃភាពរឹងមាំរបស់ប្រទេសជាតិមួយ ហើយប្រជាជនម្នាក់ៗ ក៏អាចក្លាយជាចំណែកនៃភាពវិនាសរបស់​ប្រទេសជាតិមួយដែរ។ ដូចនេះការដែលប្រជាជនមានចំណេះដឹងជ្រៅជ្រះ យល់អំពីប្រវត្តិសាស្រ្ត និងស្ថានការណ៍ជាក់ស្តែង នោះពួកគេនឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងចូលរួមសកម្មភាពបានត្រឹមត្រូវ​ដូចគ្នាដែរ។ ឧទាហរណ៍ជាក់ស្តែងដែលមានរៀបរាប់ខ្លះៗដែរក្នុងសៀវភៅនេះ អំពីការរីកចម្រើននិងការធ្លាក់ចុះរបស់អាណាចក្រខ្មែរ​ ដែលត្រូវបានគេចាត់ទុកជាអាណាចក្រដ៏ខ្លាំងអស្ចារ្យមួយ ចាប់ពី​សតវត្សរ៍ទី៧ រហូតដល់ទី១២ ប៉ុន្តែបែរជាចាប់ផ្តើមធ្លាក់ចុះនៅចាប់ផ្តើមពី​សតវត្សរ៍ទី១៣មក។ នៅមានមេរៀនប្រវត្តិសាស្រ្តជាច្រើនទៀតរបស់​បណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក អ៊ីស្រាអែល ហ្វាំងឡង់ សិង្ហបុរី សូវៀត ជាដើម។ ទោះបីយ៉ាងណាក៏ដោយ វាគ្រាន់តែ​ជាសៀវភៅដែលប្រមូលផ្តុំនូវចំណេះដឹងទូទៅ ដូចនេះវាពិតជាមិន​អាចតម្រូវឱ្យបានគ្រប់តាមការចង់បានរបស់យើងឡើយ ដ្បិត​ចំណេះ​ដឹង មិនមែនជាភាពគ្រប់គ្រាន់នោះឡើយ។