សុភាសិតប្រាំបីទិស

$5.4 $4.50

Publish date: 2022-03-02

Category: Self development

Publisher: ហាតប៊ុក

Author Name: សាំងរិទ្ធ ពៅវិចារ

99 Books Available.

Description:

ពេលបើកឃើញពាក្យថា “សុភាសិត” គ្រប់គ្នាសុទ្ធតែធ្លាប់ឭ ធ្លាប់ចេះ ធ្លាប់ដឹង ហើយពេលខ្លះ ត្រូវបានមនុស្សមួយចំនួនគិតថាវាគ្រាន់តែជាពាក្យសាមញ្ញ គំនិតរាក់ៗ ឬគ្មានប្រយោជន៍ជាដើម។​ ធាតុពិត ​យើងអាចនិយាយបាន​ថា សុភាសិត មានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។

សុភាសិតគឺជាតម្លៃនៃវប្បធម៌របស់មនុស្សជាតិ ដែល​បន្តរាប់​សិបជំនាន់។ អ្វីដែលធ្វើឱ្យសុភាសិតមានតម្លៃ គឺភាពខ្លឹម។ អ្វីជាភាពខ្លឹមរបស់សុភាសិត? ដូចអ្វីដែល​អ្នកនិពន្ធអេស្ប៉ាញបានលើក​ឡើងអម្បាញ់មិញថា “សុភាសិតជាឃ្លាខ្លីៗ ដែល​ត្រូវបានបង្កើតឡើង​​ដោយបទពិសោធន៍ដ៏វែង” ដែលនេះបង្ហាញអំពី​ការ​សម្រិតសម្រាំងនិងចម្រាញ់ជាច្រើនទឹក ច្រើនលើកច្រើនសារ និងប្រុងប្រយ័ត្នបំផុត មុនពេលទុកឱ្យកូនចៅជំនាន់ក្រោយ ឬមនុស្សជាតិជំនាន់​ក្រោយ​សិក្សាស្វែងយល់។ ម្យ៉ាងវិញ សុភាសិតដែលមានលក្ខណៈខ្លីៗបែបនេះ គឺជាការបង្កឱកាសយ៉ាងល្អបំផុត សម្រាប់ឱ្យប្រិយមិត្ត​អ្នកអាន បានគិតត្រឹះរិះពិចារណាដោយខ្លួនឯងបានច្រើន ជាជាងការបទអត្ថាធិប្បាយនានា។