និទានបើកបញ្ញា

$6 $5.00

Publish date: 2022-03-02

Category: Novel

Publisher: ហាតប៊ុក

Author Name: ញ៉ែម វីរៈ

Books Available.

Description:

"និទានបើកបញ្ញា"??? តើអ្នកជាបុគ្គលដែលមានបញ្ញាខ្សោយ​​មែនទេ ទើបត្រូវអានសៀវភៅនេះ? តាមការពិត “និទានបើកបញ្ញា”  ជាសៀវភៅដែលអ្នកមិន​គួររំលងពេលអ្នកទំនេរពីការងារ និងការសិក្សា។ ជាការពិត​​មនុស្សស្ទើរតែ ៩០% ទៅហើយ ដែលតែងចំណាយពេលលើ​​​​​ទូរស័ព្ទនៅពេលទំនេរ ក្នុ​ង​នោះក៏មានខ្ញុំដែរ។ ខ្ញុំបាន​ទស្សនាខ្សែវីដេអូអប់រំដែលមានលើវេបសាយល្បីៗ ពេលនោះ ខ្ញុំមានគំនិតថា តើជាការល្អទេ ប្រ​សិនបើប្រមូលផ្ដុំរឿងទាំងនោះ ហើយចែករំលែកឱ្យអ្នកដទៃ? ខ្ញុំជាបុគ្គលម្នាក់ ដែលពិតជាបានផ្លាស់ប្ដូរគំនិតជាច្រើន បន្ទាប់ពីត្រូវពាល់ដោយអត្ថន័យអប់រំដែលមាននៅក្នុងសា​ច់​​​​រឿងទាំងនេះ។

ជាមួយសាច់រឿងខ្លីៗចំនួន ៧១រឿង សុទ្ធតែបង្កប់នូវគំនិតអប់រំ មិនថា ន័យត្រង់ឬន័យធៀប​ ហើយនៅខាងចុងរឿងនីមួយៗ ភាគច្រើនសុទ្ធតែបង្ហាញនូវតម្លៃអប់រំ ភ្ជាប់ជាមួយរូបភាពផងដែរ។ សាច់រឿងទាំងអស់ត្រូវបានបកប្រែនិងកែសម្រួល ពីវីដេអូ​អប់រំដ៏ល្បីល្បាញមួយចំនួន ដែលទទួលបានការគាំទ្រយ៉ាងច្រើ​ន​​​​ពីមនុស្សជុំវិញពិភពលោក។ សៀវភៅនេះរៀប​រៀ​ង​ឡើង ក្នុង​គោលបំណងចូលរួមលើកកម្ពស់ការអាននៅកម្ពុជា ក៏ដូចជាពាំនាំ​នូវគំនិតពិចារណាផ្សេងៗ​ តាមរយៈផ្ទៃសាច់រឿងនីមួយៗ។

សង្ឃឹមថា “និទានបើកបញ្ញា” នឹងចូលរួមជាគតិក្នុងការត្រិះ​រិះពិចារណាហេតុផល ផ្ដល់នូវអាហារគំនិត រំឭកដាស់តឿន ជំរុញលើកទឹកចិត្ត បណ្ដុះនូវគុណធម៌ មេត្តាធម៌ និងសង្គហធម៌​។​ បន្ថែមពីលើនេះ សូមឱ្យគំនិតក្នុងសាច់រឿង ចូលទៅពញ្ញាក់ស្មារ​តី​មិត្តអ្នកអាន អាចមើលឃើញពីសម្រស់បញ្ហាជីវិតរៀងៗខ្លួន​ ព្រម​ទាំងបង្កើននូវ សតិ និងបញ្ញាក្នុងការរស់នៅផងដែរ។ សូមរីករាយក្នុងស្វែងរកសាច់រឿងណាដែលត្រូវនឹងសាច់រឿងរបស់អ្នក និងសង្កេតថា តើវិធីដោះស្រាយប្រើប្រាស់ដូចគ្នាដែរទេ?