រៀនអភិវឌ្ឍការគិតប្រើជីវិតឱ្យពេញទំហឹង

$2.4 $2.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ប្រសិនបើអ្នកពិតជាចង់ឱ្យជីវិតរបស់អ្នកមានសន្ទុះទៅមុខយ៉ាងលឿន អ្នកគួរសួរខ្លួនឯងជារៀងរាល់ថ្ងៃនូវសំណួរថា តើថ្ងៃនេះខ្ញុំបានធ្វើអ្វីសំដៅទៅរកគោលដៅរបស់ខ្ញុំដែរឬទេ? តើទម្លាប់អាក្រក់អ្វីខ្លះដែលខ្ញុំគួរបញ្ឈប់? តើថ្ងៃនេះមានអ្វីខ្លះដែលបានជំរុញកម្លាំងចិត្តខ្ញុំ? តើថ្ងៃនេះខ្ញុំបានធ្វើជាមនុស្សដែលខ្ញុំចង់ធ្វើហើយឬនៅ? តើថ្ងៃនេះខ្ញុំបានប្រព្រឹត្តកំហុសអ្វីខ្លះ ហើយខ្ញុំបានរៀនអ្វីខ្លះពីកំហុសទាំងនេះ?

Keep open mind to learn ទេវតាមិនបានបែងចែករវាងកំពូលមនុស្ស​​និងមនុស្សធម្មតាចេញពីគ្នាទេ។ ការដែលអាចក្លាយជាកំពូលមនុស្សបាននោះ​​ ព្រោះខ្លួនគេផ្ទាល់ខិតខំហ្វឹកហាត់​និងសិក្សារៀនសូត្រដើម្បីធ្វើជាកំពូលមនុស្សនោះឯង។

មនុស្សអច្ឆរិយៈមិនមែនជាសត្វចម្លែកដែលកើតឡើងឯងតាមធម្មជាតិទេ តែអច្ឆរិយៈត្រូវបានគេបង្កើតឡើងមក។ គ្មាននរណាដែលពូកែមកតាំងពីកំណើតទេ គឺត្រូវតែហ្វឹកហាត់ដូចជា សេះល្អត្រូវមានអ្នកជិះដ៏ល្អមកបង្ហាត់ ហើយកីឡាករដ៏ពូកែក៏ត្រូវមានគ្រូ បង្វឹកដ៏ពូកែមកបង្ហាត់ដែរ។

Don’t Look Down Yourself វាមិនសំខាន់ទេថាកាលពី  អតីតៈយើងជានរណា ដែលសំខាន់នោះគឺថា ថ្ងៃនេះយើងចង់ធ្វើជា នរណា។ ចូរគោរពនូវសមត្ថភាពរបស់ខ្លួនឯង លើកតម្កើង​ និងផ្តល់កិត្តិយសដល់ខ្លួនឯង។ ខួរក្បាលរបស់យើងប្រៀបដូចជាផ្ទៃដីដែលទទេស្អាត ពេលដែលយើងដាំអ្វីទៅនឹងបានផលនោះ ចូរដាំដុះតែអ្វីដែលល្អៗចូលទៅក្នុងខួរក្បាល។


ទំព័រ 125

ទំហំខ្នាត H= 20.5cm , W= 14.5cm