សហគមន៍អាស៊ាន

$3 $2.50

Publish date: 2021-12-17

Category: ASEAN

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ប្រហែលជាគ្មានហេតុការណ៍ណាដែលធំនិងសំខាន់ចំពោះប្រទេសអាស៊ីអាគ្នេយ៍ស្មើនឹងការរួមគ្នាជាសហគមន៍អាស៊ានក្នុងឆ្នាំ២០១៥ទៀតទេ សូម្បីតែប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានរួមគ្នាបង្កើតអាស៊ានតាំងពីឆ្នាំ១៩៦៧ក៏ដោយ តែក៏នៅមិនទាន់សហការគ្នាយ៉ា​ងពិតប្រាកដច្បាស់លាស់នៅឡើងទេ។ ប៉ុន្តែថ្ងៃនេះអាស៊ាននឹងសាងការផ្លាស់ប្តូរដល់គ្រប់គ្នាក្នុងគ្រប់ប្រទេសរបស់អាស៊ានលើគ្រប់ផ្នែកទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងសង្គម​។​

ទោះជាសៀវភៅទាក់ទងនឹងអាស៊ាននិងសហគមន៍អាស៊ានមានលក់នៅតាមទីផ្សារច្រើនគួរសមយ៉ាងណា តែសៀវភៅសម្រាប់យុវជនមិនមានច្រើនប៉ុន្មាននោះទេ។ សៀវភៅ«សហគមន៍អាស៊ាន»មួយនេះនឹងបង្ហាញពីរឿងរ៉ាវទាក់ទងនឹងអាស៊ាននិងសហគមន៍អាស៊ាន ដែលធ្វើឱ្យមិត្តអ្នកអានងាយអាននិងងាយយល់ដោយចែកចេញជាពីរផ្នែកគឺ ផ្នែកទីមួយ«អាស៊ានរបស់យើង»និងផ្នែកទីពីរ«ចូលទៅកាន់សហគមន៍អាស៊ាន»។

ចាប់ពីពេលនេះទៅ​ អាស៊ាននឹងសាងការផ្លាស់ប្តូរទៅក្នុងទិសដៅណាមួយ នោះនឹងផ្លាស់ប្តូរបែបភ្លាមៗឬផ្លាស់ប្តូរដោយសន្សឹមៗ ដោយពួកយើងគ្រប់គ្នាត្រូវចាំសង្កេតមើលយ៉ាងយកចិត្តទុកដាក់ ព្រោះមានផលប៉ះ-ពាល់ដោយផ្ទាល់ចំពោះខ្លួនយើង គ្រួសារ និងសង្គមក្នុងប្រទេសយើងនិងប្រទេសក្នុងអាស៊ាន​​។

ដូច្នេះហើយទើបការផ្លាស់ប្តូរជារឿងគួរឱ្យតាមដានខ្លាំងណាស់!

ទំព័រ 158

ទំហំខ្នាត H= 20.5cm , W= 14.5cm

ប្រភេទ នយោបាយ, សេដ្ដកិច្ច, ចំណេះដឹង