ពិភពលោកពីរពណ៌

$5.4 $4.50

Publish date: 2022-03-19

Category: Politics

Publisher: ហាតប៊ុក

Author Name: ស៊ូ សុភក្រ្តា

99 Books Available.

Description:

"មនុស្សស្រីពិបាកយល់ចិត្តម្ល៉េះ!" គឺជាប្រយោគខ្លីមួយឃ្លាដែលគេរមែងឮចេញពីមាត់មនុស្សប្រុសជាច្រើននាក់ ស្របពេលដែល "មនុស្សប្រុសពិបាកយល់ណាស់!" ក៏ជាប្រយោគខ្លីមួយឃ្លាដែលគេរមែងឮចេញពីមាត់មនុស្សស្រីជាច្រើននាក់ផងដែរ។ ហេតុអ្វីបានជាបែបនេះ? មនុស្សយើងតែងតែគិតថា មនុស្សម្នាក់ដែលស្ថិតនៅក្នុងភេទផ្ទុយពីយើង គឺជាមនុស្សដែលពិបាកស្វែងយល់ខ្លាំងណាស់​។

នេះគឺជាការពិតដែលមិនអាចប្រកែកបាន ព្រោះគ្រាន់តែមនុស្សដែលមានភេទដូចគ្នា ក៏នៅតែមានលក្ខណៈខុសគ្នាទៅហើយ ចុះទម្រាំមនុស្សដែលមានភេទផ្ទុយគ្នាទៅទៀតនោះ ប្រាកដជាមានចំណុចខុសគ្នាយ៉ាងច្រើន។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយ គឺមនុស្សជាច្រើនបានយកភាពខុសគ្នារវាងខ្លួននិងមនុស្សដែលមានភេទផ្ទុយគ្នាធ្វើជារនាំងឧបសគ្គដើម្បីរាំងស្ទះសមភាពនៅក្នុងសង្គម។