អ្វីដែលគួរឱ្យចាប់អារម្មណ៍ សៀវភៅមួយចំណងជើងនេះនឹងផ្ដល់ជូន​បងប្អូននូវចំណេះដឹងទូទៅក្នុងរបៀបមួយប្លែកពីសៀវភៅដទៃត្រង់ថា យើងបានជ្រើសរើសយកអ្វីៗដែលស្ថិតនៅជុំវិញខ្លួនមនុស្សយើង មិនថាតែវត្ថុប្រើប្រាស់ សត្វ រុក្ខជាតិ ប្រទេសមួយចំនួន អាហារ ភេសជ្ជៈ និងហេតុការណ៍ក្នុងប្រវត្តិសាស្រ្តដែលយើងសុទ្ធតែធ្លាប់បានស្គាល់ពីមុនរួចហើយ ប៉ុន្តែសៀវភៅនេះនឹងបើកបង្ហាញឱ្យបងប្អូនបានដឹងពីរឿងរ៉ាវប្លែកៗឬអាថ៌កំបាំងនៃអ្វីៗដែលស្ថិតនៅជុំវិញខ្លួនយើងនោះ ពោលគឺរឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍ដែលបងប្អូនប្រហែលមិនធ្លាប់បានដឹងនិងនឹកស្មានដល់ពីមុនមកអំពីរបស់ទាំងអស់នោះ។ ម៉្យាង សៀវភៅមួយក្បាល​នេះត្រូវបានចងក្រងឡើងដោយប្រើភាសាសាមញ្ញៗ ងាយយល់ ងាយអាន ព្រមទាំងផ្ដល់ជូន​បងប្អូននូវភាពភ្ញាក់ផ្អើល អារម្មណ៍រីករាយ ស្របពេលដែលកំពុងអានថែមទៀតផង។