គន្លឹះសិក្សាជោគជ័យ

$6 $5.00

Publish date: 2022-03-20

Category: Education & Exam preparation

Publisher: ហាតប៊ុក

Author Name: ក្រុមការងារ អ្នករៀបរៀងហាតប៊ុក

99 Books Available.

Description:

ជោគជ័យនៅក្នុងការសិក្សា គឺជាបំណងប្រាថ្នារបស់សិស្សគ្រប់រូប ប៉ុន្តែមិនមែននរណាៗក៏អាចទទួលបាននូវលទ្ធផលល្អនៅក្នុងការសិក្សារបស់ខ្លួននោះទេ។ ការលើកឡើងបែបនេះ ក៏មិនមែនមានន័យថា ការសិក្សាដើម្បីឱ្យទទួលបានជោគជ័យគឺជាលំបាកនោះដែរ វាគ្រាន់តែទាមទារឱ្យអ្នកសិក្សាគ្រប់រូបចេះរៀបចំយុទ្ធសាស្រ្តនិងផែនការសិក្សារបស់ខ្លួនឱ្យបានល្អ និងអនុវត្តតាមផែនការយ៉ាងខ្ជាប់ខ្ជួនតែប៉ុណ្ណោះ។

សៀវភៅ “គន្លឹះសិក្សាជោគជ័យ”  គឺជាស្នាដៃរៀបរៀងរួមគ្នាដោយក្រុមការងាររបស់គ្រឹះស្ថានហាតប៊ុកដែលមានសមាជិកចំនួន១២នាក់។ មុននេះ យើងបានចេញផ្សាយសៀវភៅមួយក្បាល​ដែលមានចំណងជើងថា “ហេតុអ្វីត្រូវសិក្សាមុខវិជ្ជាទាំងនេះ?” ក្នុងគោលបំណងបង្ហាញសិស្សានុសិស្សគ្រប់រូបឱ្យបានយល់ដឹងកាន់តែច្បាស់ជាងមុនអំពីអ្វីដែលខ្លួនកំពុង​សិក្សានិងទទួលបានការជំរុញទឹកចិត្តតាមរយៈការយល់ដឹងពីមូលហេតុនៃការសិក្សាមុខវិជ្ជាដែលខ្លួនត្រូវរៀននៅក្នុងកម្រិតមធ្យមសិក្សាជារៀងរាល់ថ្ងៃនេះ។

ចំណែកឯសៀវភៅនេះវិញ យើងអាចចាត់ទុកថា វាជាភាគបន្តនៃសៀវភៅ “ហេតុអ្វីត្រូវសិក្សាមុខវិជ្ជាទាំងនេះ?” ដោយសារវានឹងមកប្រាប់មិត្តអ្នកអាន ជាពិសេសប្អូនៗដែលកំពុងសិក្សានៅក្នុងកម្រិតមធ្យមសិក្សាឱ្យបានដឹងពីវិធីសាស្រ្តនិងគន្លឹះល្អៗជាច្រើននៅក្នុងការបង្កើនប្រសិទ្ធភាពនិងគុណភាពនៃការសិក្សារបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ សៀវភៅនេះក៏នឹងបង្ហាញឱ្យប្អូនៗបានដឹងពីគន្លឹះសម្រាប់ត្រៀមខ្លួននៅក្នុងការប្រឡងប្រជែងសំខាន់ៗមួយចំនួន ដូចជា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ការប្រឡងសិស្សពូកែទូទាំងប្រទេស និងការប្រឡងអាហារូបករណ៍ជាដើម។