យុទ្ធសាស្រ្តទីផ្សារដ៏វៃឆ្លាត

$6 $5.00

Publish date: 2022-03-20

Category: Strategies & Challenges

Publisher: ហាតប៊ុក

Author Name: ឆាយ លីហេង

99 Books Available.

Description:

ការបង្កើតអាជីវកម្មមួយឡើងបាន វាទាមទារឱ្យអ្នកមានភាពប្រាកដនិងជាក់លាក់ក្នុងការកំណត់ប្រភេទនៃអាជីវកម្ម ព្រមទាំង​លក្ខណៈនៃអតិថិជនគោលដៅឱ្យបានច្បាស់លាស់។ កត្តាទាំងពីរនេះជាទម្រង់គោលឬអាចនិយាយបានថាជាជំហានដំបូងក្នុងការចាប់ផ្ដើម។

ប្រសិនបើអ្នកបានអានសៀវភៅមុនៗអំពីចំណេះដឹងខាងផ្នែកបង្កើតអាជីវកម្មនិងការធ្វើទីផ្សារ នោះអ្នកប្រាកដជាទទួលបានបទពិសោធផ្សេងៗ យល់ដឹងពីរបៀបក្នុងការគិតនិងវិធីសាស្រ្តរបស់អាជីវកម្មជោគជ័យនានា ដែលអាចផ្លាស់ប្ដូរគំនិតនិងការយល់ឃើញរបស់អ្នកឱ្យកាន់តែមានភាពទូលាយ ពោលគឺដុសខាត់គំនិតអាជីវកម្មរបស់អ្នកឱ្យកាន់តែប្រសើរនិងបង្កើតភាគរយកាន់តែខ្ពស់សម្រាប់អ្នកក្នុងការដើរទៅកាន់ភាពជោគជ័យ។

សៀវភៅ យុទ្ធសាស្រ្តទីផ្សារដ៏ឆ្លាតវៃ ដែលត្រូវបានប្រែសម្រួលនិងរៀបរៀបចេញពីសៀវភៅ Marketing Smart ដែលបងប្អូនកំពុងកាន់នៅនឹងដៃនាខណៈនេះ នឹងផ្ដោតសំខាន់លើរបៀបឬវិធីសាស្រ្តនានាក្នុងការវាយលុកទីផ្សារបោះដុំដែលក្នុងភាសាអង់គ្លេសត្រូវបានគេហៅថា B2B Business ដោយវាមានលក្ខណៈខុសប្លែកពីការធ្វើទីផ្សារបែបលក់រាយទូទៅ ពីព្រោះវានឹងផ្ដោតតែលើប្រភេទអាជីវកម្មបោះដុំឬទំនាក់ទំនងរវាងអាជីវកម្មមួយ​ទៅអាជីវកម្មមួយទៀតតែប៉ុណ្ណោះ។ តើអ្វីជា B2B?
អាជីវកម្មប្រភេទ B2B (Business To Business) ឬ ការលក់បោះដុំ គឺជាពាក្យសាមញ្ញមួយដែលយើងតែងតែប្រើសម្រាប់សម្គាល់ប្រភេទនៃការរកស៊ីឬការដោះដូរទំនិញពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀតនៅក្នុងទ្រង់ទ្រាយធំ វាមានលក្ខណៈប្លែកខុសពីប្រភេទអាជីវកម្មដែលលក់ទៅឱ្យអតិថិជនទូទៅ ដែលយើងស្គាល់ថាជាការលក់រាយ ឬនៅក្នុងភាសាអង់គ្លេសត្រូវបានគេហៅថា B2C (Business To Consumers)។ ដូច្នេះ យុទ្ធសាស្រ្តទីផ្សារនានាដែលនឹងត្រូវបង្ហាញ​ក្នុងសៀវភៅនេះ គឺប្រាកដណាស់ថា នឹងផ្ដោតសំខាន់លើការជំរុញការលក់និងបង្កើនប្រាក់ចំណូលពីការលក់ដុំប៉ុណ្ណោះ។