ប្រវត្តិការទូតនិងអ្នកការទូតល្បីឈ្មោះក្នុងពិភពលោក

$6.9 $5.75

Publish date: 2022-03-20

Category: War & History

Publisher: ហាតប៊ុក

Author Name: ហូ ពេជ្រមោនីតា

99 Books Available.

Description:

ដោយយល់ឃើញថា ទំនាក់ទំនងការបរទេស ជាពិសេសវិស័យការទូត ពិតជាមានសារៈសំខាន់និងជាសរសៃឈាមសេដ្ឋកិច្ច​ព្រមទាំងជា​ស្ថិរភាពនយោបាយដែលរដ្ឋនីមួយៗមិនអាចខ្វះបាន​ ទើប​នាងខ្ញុំបានខិតខំស្រាវជ្រាវប្រមែប្រមូលឯកសារពាក់ព័ន្ធនានាដែលមានប្រយោជន៍យកមក​ចងក្រងចេញជាសៀវភៅមួយក្បាលនេះឡើង។ ដោយមាន​ក្ដីសង្ឃឹមថា សៀវភៅនេះនឹងអាចជួយរួមចំណែក តាមរយៈការចែករំលែកចំណេះដឹងខ្លីៗនិងងាយៗ សម្រាប់ជាជំនួយស្មារតីនិងពុទ្ធិដល់ប្រិយមិត្តអ្នកអាន សិស្សនិស្សិត សាធារណជនទូទៅ និងមនុស្សជំនាន់ក្រោយឱ្យកាន់តែជ្រាបច្បាស់ពីទំនាក់ទំនងការទូត ដែលជាឆ្អឹងខ្នងនៃគោលនយោបាយការបរទេស​។​

ប្រទេសជាតិមួយខ្លាំង ត្រូវការសសរស្ដម្ភមួយចំនួនដូចជា សេដ្ឋកិច្ច ការបរទេស យោធា និងវប្បធម៌ ហើយវិស័យទាំងនេះ ត្រូវតែ​ជួយបំពេញគ្នាទៅវិញទៅមក និងមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត​។ ជាទូទៅ យើងមានឃើញថា ទំនាក់ទំនងការបរទេសឬវិស័យការទូត បានដើរតួនាទីយ៉ាងសំខាន់បំផុត ដើម្បីធានានូវនិរន្ដរភាពនិងវឌ្ឍនភាព​សម្រាប់វិស័យផ្សេងៗទៀត ជាពិសេសសេដ្ឋកិច្ចនិង​សន្តិសុខជាតិ។ មេដឹកនាំផ្តាច់ការណាស៊ីអាល្លឺម៉ង់ធ្លាប់និយាយថា “នៅពេលដែលការទូត​បញ្ចប់ នោះសង្គ្រាមនឹងចាប់ផ្តើម” ស្របពេលដែល​អ្នកនយោបាយអង់គ្លេសមួយរូបឈ្មោះ ថូនី បេន (Tony Benn) និយាយថា “រាល់សង្គ្រាម បង្ហាញពី​បរាជ័យនៃការទូត”។

នៅក្នុងសៀវភៅកម្រាស់ជាង​២០០ទំព័រនេះ នឹងបង្ហាញឱ្យមិត្តអ្នកអានបានយល់អំពីប្រវត្តិនិងចំណុចសំខាន់ៗរបស់ការទូត ច្បាប់ដ៏សំខាន់បំផុតមួយដែលនិយាយអំពីទំនាក់ទំនងការទូតនិងជីវប្រវត្តិរបស់អ្នកកាទូតដ៏ល្បីល្បាញចំនួន១០រូប​ផងដែរ។ ក្រោយពីអាន​សៀវភៅនេះ នាងខ្ញុំសង្ឃឹមថា បងប្អូនកាន់តែយល់ដឹងអំពីសារៈសំខាន់នៃវិស័យការទូតចំពោះសង្គមជាតិរបស់យើង ហើយបងប្អូន​ក៏អាចត្រៀមខ្លួនដើម្បីចូលរួមចំណែកដោយ​ផ្ទាល់និងដោយ​ប្រយោល​ក្នុងកិច្ចការសង្គមជាតិរបស់យើងមួយនេះ។