រៀនពូកែ មិនបាច់ចាំ ឪពុកជាសេដ្ឋីទេ!

$3.9 $3.25

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អាហារូបករណ៍នាពេលបច្ចុប្បន្ននេះមានជាច្រើន ប៉ុន្តែមានអាហា-រូបករណ៍មួយដែលគេនិយមជាខ្លាំងរហូតដល់សម័យបច្ចុប្បន្ននេះក៏នៅមិនទាន់ហួសសម័យដែរ នោះគឺអាហារូបករណ៍ដែលឪពុកផ្តល់ឱ្យ។

ជួយមិនបានទេ បើផ្ទះរបស់គេមាន ឪពុករបស់គេមានប្រាក់ឧបត្ថម្ភ យើងជាអ្នកក្រត្រូវតែចេះប្រមាណខ្លួន។

អ្នកខ្លះគិតថា ការដែលមានឪពុកគឺជាអ្នកមាននឹងជួយឧបត្ថម្ភការសិក្សាឱ្យល្អប្រសើរឡើង ហើយជួយឱ្យគេរៀនពូកែ។

សម្ដីទាំងនេះ សូមបញ្ជាក់ថាមិនពិតទេ!

ការរៀនឱ្យពូកែ បើនិយាយទៅវាមិនខុសអ្វីពីការដឹកនាំក្រុមបាល់ទាត់ឱ្យទទួលបានជោគជ័យឡើយ។

មានក្រុមបាល់ទាត់ជាច្រើនគិតថា នឹងចំណាយប្រាក់ទិញកីឡាករជារឿយៗ ហើយថ្ងៃណាមួយប្រាកដជាបានពានរង្វាន់ជាមិនខាន។

ភាគច្រើនក្រុមដែលគិតដូច្នេះគឺគិតខុស…..

ព្រោះគេនឹងមានបំណុលគ្រប់ទិសនិងរលំរលាយមុននឹងបានទទួលពានរង្វាន់ទៅទៀត​។

ក្រុមបាល់ទាត់តូចៗជាច្រើនមិនចំណាយប្រាក់ច្រើនទេ

ដោយពួកគេគ្រាន់តែប្រើគំនិតបង្កើតក្រុមឡើងជាបណ្ដើរៗនោះ ទីបំផុតក្រុមបាល់ទាត់នោះក៏បានក្លាយជាអ្នកមាន។

ឧទាហរណ៍ដូចជា Manchester United កាលពីសម័យដែលនៅក្រ Sir Alex Ferguson ជាអ្នកចាត់ការក្រុមធ្លាប់ផ្ដល់បទសម្ភាសថា គាត់ត្រូវសន្សំប្រាក់ថ្លៃទាត់បញ្ចូលទីក្នុងមួយសប្តាហ៍ៗជាបណ្ដើរ​ៗដើម្បីទិញ កីឡាករម្នាក់ៗ។

អាចនិយាយបានថា ក្រុមនេះស្ថិតនៅក្នុងក្រុមធ្លាប់ក្រពីមុនមក​​។

អ្នកក្រមានគុណសម្បត្តិដែលអ្នកមានគ្មាន

គឺពួកគេអាចរស់នៅបានទោះបីក្រក៏ដោយ។

បើចង់ដឹងសាកល្បងឱ្យអ្នកមានមកក្រដូចជាពួកគេមើល

អាចនឹងធ្វើអ្វីមិនត្រូវក៏ថាបាន។

ការសិក្សាឱ្យទទួលបានជោគជ័យ នោះមានវិធីទៅកាន់គោលដៅជាច្រើន ដូចជា វិធីចាយប្រាក់ ដែលមិនបានធានាថានឹងអាចជោគជ័យទេ គ្រាន់តែមានឱកាសច្រើនជាងគេតែប៉ុណ្ណោះឯង។

វិធីមួយទៀតគឺ វិធីសន្សំសំចៃប្រាក់ ប៉ុន្តែមិនសន្សំសំចៃគំនិតទេ

លោកគ្រូនឹងបកស្រាយវិធីដែលបាននិយាយនេះតាំងពីដើមរហូតដល់ចប់គឺចាប់ពីឧបករណ៍សិក្សានិងវិធីសិក្សារហូតដល់រឿងត្រៀមប្រឡង និងការប្រឡងឱ្យបានពិន្ទុល្អ។

ធានាថានឹងសន្សំសំចៃប្រាក់គ្រប់ដំណាក់កាលនិងរឿងខ្លះបានមកដោយមិនចាំបាច់អស់ប្រាក់ឡើយ។

អ្នកណាដែលផ្ទះមិនមែនជាអ្នកមាន គ្មានប្រាក់ទៅរៀនគួថ្លៃៗ និងគ្មានគ្រូបង្រៀនដល់ផ្ទះទេនោះ…..

សូមចូលមក!

លោកគ្រូនឹងបើកកកាយអាថ៌កំបាំងឱ្យអស់

ហើយយើងនឹងប្រកាសឱ្យពិភពលោកដឹងថា

ថ្វីត្បិតតែយើងក្រ

តែយើងក៏អាចរៀនបានពិន្ទុល្អដែរ!

ទំព័រ 134
ទំហំខ្នាត H= 20.5cm , W= 14.5cm