ស្វែងរកក្តីសុខក្នុងវិបត្តិ

$6.6 $5.50

Publish date: 2022-03-20

Category: Motivation

Publisher: ហាតប៊ុក

Author Name: ស៊ូ សុភក្រ្តា

99 Books Available.

Description:

ប្រសិនបើអ្នកគិតថា ជីវិតរបស់អ្នកពិបាកខ្លាំងណាស់ អ្នកចួបបញ្ហាច្រើនណាស់ អ្នកមិនជឿជាក់ថាអ្វីៗគ្រប់យ៉ាងនឹងអាច ដោះស្រាយឬត្រឡប់មកជាល្អប្រសើរបានទេ សូមអានសៀវភៅមួយចំណងជើងនេះ។ "ស្វែងរកក្ដីសុខក្នុងវិបត្តិ" គឺជាសៀវភៅមួយ ដែលត្រូវបានប្រែសម្រួលចេញពីសៀវភៅបរទេសមួយដែលមានចំណងជើងថា "Happiness in Hard Times"។ គ្រាន់តែឃើញចំណងជើង ក៏យើងអាចសន្មតទុកជាមុនរួចទៅហើយថា គ្រប់បញ្ហាសុទ្ធសឹងតែមានដំណោះស្រាយ។ អ្វីដែលសំខាន់ នៅកំលុងពេលដែលយើងស្ថិតក្នុងពេលវេលាដ៏លំបាក ក៏យើងអាចស្វែងរកក្ដីសុខនិងភាពរីករាយមកឱ្យខ្លួនឯងបានដែរ។ តើយើងអាចស្វែងរកវាបានដោយរបៀបណា?

"ស្វែងរកក្ដីសុខក្នុងវិបត្តិ" នឹងមិនបង្ហាញឱ្យបងប្អូនបានដឹងត្រឹមតែវិធីសាស្រ្តក្នុងការដោះស្រាយវិបត្តិនិងធ្វើចិត្តរីករាយក្នុងកំលុងពេលលំបាកប៉ុណ្ណោះទេ ប៉ុន្តែសៀវភៅមួយចំណងជើងនេះនឹងធ្វើឱ្យបងប្អូនដឹងថា "គ្រប់បញ្ហាដែលយើងកំពុងចួបប្រទះនៅពេលនេះ គ្រាន់តែជាបំណែកតូចមួយនៃជីវិតប៉ុណ្ណោះ"។ មិនត្រឹមតែប៉ុណ្ណោះ សៀវភៅនេះក៏បានលើកយកមកបង្ហាញផងដែរអំពីសាច់រឿងពិតរបស់បុគ្គលមួយចំនួន ដែលមិនមែនជាបុគ្គលល្បីៗឬជាមនុស្សជោគជ័យនៅក្នុងមុខជំនួញឬវិស័យនយោបាយអ្វីនោះទេ ប៉ុន្តែពួកគាត់ទទួលបានជោគជ័យនៅក្នុងជីវិត បន្ទាប់ពីបានឆ្លងកាត់នូវព្យុះភ្លៀងជាច្រើននៅគ្រប់វិនាទីនៃការដកដង្ហើមរបស់ពួកគេ។ ខ្ញុំជឿជាក់ថា បន្ទាប់ពីបានអានសាច់រឿងរបស់ពួកគេរួចហើយ បងប្អូននឹងមើលឃើញបញ្ហាឬវិបត្តិដែលខ្លួនកំពុងចួបប្រទះ គ្រាន់តែជាបញ្ហាដ៏តូចមួយប៉ុណ្ណោះ បើប្រៀបធៀបនឹងវិបត្តិដែលពួកគេបានឆ្លងកាត់។ អ្វីដែលសំខាន់ ពួកគេនឹងជាសក្ខីភាពដែលបង្ហាញឱ្យបងប្អូនឃើញថា ក្ដីសង្ឃឹមពិតជាមានពិតមែននៅក្នុងពិភពលោកយើងនេះ។