ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

$8.4 $7.00

Publish date: 2022-03-20

Category: Self development

Publisher: ហាតប៊ុក

Author Name: ក្រុមការងារ អ្នករៀបរៀងហាតប៊ុក

99 Books Available.

Description:

ទស្សនៈដ៏ពេញនិយមមួយដែលគេនិយមលើកឡើងជាទូទៅនោះគឺ “លុយមិនអាចទិញអ្វីៗគ្រប់យ៉ាងបានឡើយ!”។ ជាការពិតណាស់ លុយពិតជាមិនអាចទិញអ្វីៗគ្រប់យ៉ាងបានឡើយ ប៉ុន្តែ តើអ្នកធ្លាប់ស្រមៃដែរឬទេថា ជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាប្រសិនបើអ្នកគ្មានប្រាក់សូម្បីតែមួយ​រៀលនៅក្នុងជីវិតនោះ?

ការរីកចម្រើននៃពិភពលោកពីមួយសម័យកាលទៅមួយសម័យកាល បានធ្វើឱ្យវិស័យហិរញ្ញវត្ថុដើរតួនាទីកាន់តែសំខាន់នៅក្នុងសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់មនុស្សយើងម្នាក់ៗ។ ស្ទើរតែគ្រប់សកម្មភាពដែលយើងធ្វើ មិនថាតែការបំពេញការងារ ការសិក្សារៀនសូត្រ ឬការកម្សាន្តនោះទេ សុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងការចាយវាយ​ប្រាក់។ អាស្រ័យហេតុនេះ ចំណេះដឹងហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្សយើងម្នាក់​ៗ។ ការយល់ដឹងពីហិរញ្ញវត្ថុ ជួយយើងឱ្យប្រើធនធានថវិកាដែលយើងមានបានកាន់តែមានផលិតភាពនិងប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងជួយយើងឱ្យដឹងពីវិធីសាស្រ្តក្នុងការប្រើប្រាក់​​ដើម្បីបង្កើត​ប្រាក់​ថែមទៀតផង។ អ្នកខ្លះប្រហែលជាគិតថា ទាល់តែអ្នកជំនាញផ្នែកសេដ្ឋកិច្ចឬហិរញ្ញវត្ថុ ទើបចាំបាច់ត្រូវឈ្វេងយល់ពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ។ ប្រសិនបើអ្នកកំពុងគិតបែបនេះមែន អ្នកគួរយកប្រាក់ដែលអ្នកមានទាំងអស់ទៅឱ្យពួកគេចាយជំនួសវិញចុះ។

សៀវភៅ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាស្នាដៃប្រែសម្រួលនិងរៀបរៀងដោយក្រុមការងារហាតប៊ុកដែលមានសមាជិកចំនួន៧នាក់។ ក្នុងនោះ យើងបានប្រើសៀវភៅ Individual Finance ជាឯកសារគោល គួបផ្សំជាមួយនឹងការបញ្ចូលនូវព័ត៌មានសំខាន់បន្ថែម ជាពិសេសចំណេះដឹងដែលស្របនឹងបរិបទនៃប្រទេសកម្ពុជាយើងផ្ទាល់។