យុទ្ធ​វាទ ការ​ប្រើ​វោ​ហា​ជា​អាវុធ

$3.756 $3.13

Publish date: 2022-01-01

Category: Strategies & Challenges

Publisher: គ្រឹះស្ថានបោះពុម្ព ម៉ាញប៊ុក (Mind Books)

Author Name: គីម ចាន់ណា

99 Books Available.

Description:

ពាក្យសម្តី ដែលថាតើវានឹងផ្តល់ផលអាក្រក់ឬផលល្អគឺអាស្រ័យនៅលើអ្នកដែលយកវាមកប្រើនោះឯង។ 

បើគេចេះប្រើបានល្អ ពាក្យសម្តីនឹងផ្តល់​ផលល្អ ផ្តល់ក្តីចម្រុងចម្រើនដល់មុខរបរការងារ។ ហេតុនេះការនិយាយដែលនឹងផ្តល់ផលល្អ ចំពោះកិច្ចការផ្សេងៗទាំងឡាយ ចាំបាច់ត្រូវតែមានទាំង វិធីសាស្រ្ត និង សិល្បៈ។

ដែលថាជាវិធីសាស្រ្ត ព្រោះយើងត្រូវ មានចំណេះដឹងអំពីការនិយាយ ដែលយើងអាចត្រូវប្រើ វិធីនិយាយដោយត្រង់ ឬ វិធីនិយាយដោយប្រយោល។

ដែលថាជាសិល្បៈ ព្រោះក្នុងការនិយាយអូសទាញអ្នកដទៃឲ្យយល់ស្របតាមគឺយើងត្រូវតែមានវិធីល្អៗយកមកនិយាយ ហើយបើមានវិធីកាន់តែច្រើនប៉ុណ្ណា ឪកាសសម្រេចជោគជ័យក៏កាន់​តែច្រើនយ៉ាងនោះដែរ។​ 

"និយាយត្រូវ តែមិនត្រូវនិយាយ" "មុនពេលនិយាយ យើងជាម្ចាស់លើពាក្យសម្តី...តែក្រោយពេលនិយាយ ពាក្យសម្តីជាម្ចាស់របស់យើង" ពំនោលទាំងនេះសុទ្ធសឹងជាគតិដ៏ល្អសម្រាប់ដាស់តឿនយើងឲ្យគិតជាមុន មុននឹងនិយាយ ដែលរាប់ថាជាជំហានដំបូងអំពីសិល្បៈនៃការនិយាយនេះ។

សៀវភៅនេះបានផ្តោតទៅលើឧទាហរណ៍ច្រើនជាងការប្រើទ្រឹស្តី ក្នុងបំណងឲ្យប្រិយមិត្តអ្នកអានអាចយល់បានដោយងាយ ដើម្បីត្រិះរិះពិចារណាយកបទពិសោធរបស់អ្នកដទៃ ទៅប្រើប្រាស់ក្នុងជីវិតពិតរបស់ខ្លួនបាន។ គន្លឹះក្នុងការអូសទាញទឹកចិត្តអ្នកដទៃអាស្រ័យលើកលវិធីផ្នែកចិត្តវិទ្យា ដើម្បីអូសទាញឲ្យគេរួមសហការជាមួយ ដែលនឹងជួយនាំអ្នកឲ្យទទួលជោគជ័យក្នុងជីវិត។ យើងខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកអានពិតជាទទួលបានទាំងវិធីសាស្រ្តនិងសិល្បៈក្នុងការប្រើចុងអណ្តាតឲ្យមានប្រយោជន៍ពីសៀវភៅមួយនេះដែលនឹងជួយលើកកម្ពស់គុណភាពជីវិតនិងអនាគតភ្លឺថ្លាជាប្រាកដ។

សូមអរគុណ!