រឿង​តូច​តាច អត្ថ​ន័យ​ធំ​ធេង

$4.5 $3.75

Publish date: 2022-01-01

Category: Novel

Publisher: គ្រឹះស្ថានបោះពុម្ព ម៉ាញប៊ុក (Mind Books)

Author Name: ធន ឆាយពិសិដ្ឋ

99 Books Available.

Description:

លោកអ្នកពិតជាធ្លាប់ជួបនឹងរឿងបន្តិចបន្តួចពីមិត្តដ៏ល្អម្នាក់...ស្តាប់ហើយ ហាក់ដូចជាបានទទួលរង្វាន់ដ៏ធំធេងពីរឿងទាំងនោះ។

រឿងនីមួយៗបានពញ្ញាក់អារម្មណ៍របស់អ្នកតាមបែបផ្សេងៗគ្នា។ រឿងខ្លះធ្វើឱ្យញញឹមញែម សើចស​ប្បាយ ហូរទឹកភ្នែក កក់ក្តៅ ឬដុតបញ្ឆេះឱ្យកើតមានគំនិតថ្មីៗផងដែរ។

នរណាក៏ចង់ស្តាប់រឿងល្អៗបែបនេះដែរ តែមិត្តល្អឬចង្វាក់ពេលដែលនឹងបានស្តាប់រឿងល្អៗបែបនេះ ក៏ពុំមែនជារឿងរកបានដោយងាយនោះដែរ។ ហេតុនេះទើបយើងខ្ញុំសូមនាំយកមកបង្ហាញជូនតាមរយៈសៀវភៅនេះ ដើម្បីឱ្យអស់លោកអ្នកអានបានស្តាប់រឿងទាំងនោះ ដែលនឹងក្លាយមកជាមិត្តល្អក្នុងរៀបរាប់ រឿងតូចតាច អន្ថន័យធំធេង  ឱ្យលោកអ្នកបានជ្រួតជ្រាប ជក់ចិត្តនៅគ្រប់ខណៈពេលដែលបានអាន។

ពេលបានទទួលអ្វីល្អៗដូច្នេះហើយ យើងជឿថាលោកអ្នកពិតជាមិនទុកចិត្តអានតែម្នាក់ឯងនោះទេ តែនឹងផ្ទេរបន្តបំណងល្អរបស់ខ្លួនទៅឱ្យមិត្តភក្តិសម្លាញ់ដទៃទៀត ដើម្បីឱ្យពួកគេមានចង្វាក់ពេលល្អៗពីការអានសៀវភៅនេះរួមជាមួយរូបអ្នកផងដែរ។

ក្រៅពីនេះ សូមកុំភ្លេចក្រេបយកបង្អែមជីវិតពីសៀវភៅផ្សេងៗរបស់ម៉ាញប៊ុក្ស ដែលមានចេញរួចហើយដូចជា និទានវិញ្ញាណទិព្វ ប្រាជ្ញាជីវិត ឫពិភពរឿងប្លែក ឬអ្វីផ្សេងៗទៀតជាច្រើនដែលយើងខ្ញុំបានសម្រិតសម្រាំងជូនលោកអ្នក និងដែលយើងខ្ញុំជឿថា លោកអ្នកពិតជាមិនខកបំណងឡើយ។

សូមអរគុណ!​

ដោយបំណងល្អ

គ្រឹះស្ថានបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស