រៀនពូកែប្រលងជាប់អាចធ្វើបាន

$3.6 $3.00

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

តើធ្លាប់ឮពាក្យនេះដែរឬទេ? បើមិនធ្លាប់ឮទេ…បង្ហាញថា អ្នកគឺជាមនុស្សជំនាន់ថ្មី… ប៉ុន្តែធានាថាមិនយូរប៉ុន្មានទៀតទេ អ្នកនឹងបានក្លាយជា«រៀមច្បង»គ្រប់គ្នាជាមិនខាន​… មិនបាច់ដណ្ដើមគ្នាទេ… ខ្ញុំក៏ជាមនុស្សម្នាក់ដែលត្រូវសិស្សប្អូនហៅថា«រៀមច្បង»ដែរ។

ពាក្យថា រៀមច្បងដែលប្អូនៗបានហៅនោះមានន័យថា ជាមនុស្សដែលរៀនចប់ហើយ ជាអ្នកដែលធ្លាប់ឆ្លងកាត់ការសិក្សាថ្នាក់មធ្យមនិងថ្នាក់មហាវិទ្យាល័យរួចមកហើយ និងក៏ជាអ្នកដែលធ្លាប់មានបទពិសោធយ៉ាងជោកជាំមកហើយដែរ។

ថ្ងៃនេះខ្ញុំសុំអនុញ្ញាតហៅខ្លួនឯងថាជា«រៀមច្បង»ទៅចុះ!

«រៀមច្បង»ម្នាក់នេះឃើញថា ប្អូនៗដែលរៀនថ្នាក់មធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិជាច្រើននាក់គ្មានសេចក្ដីសុខនឹងការសិក្សាឡើយដោយតប់ប្រមល់នឹងការប្រលង បារម្ភពីអនាគតរបស់ខ្លួនខ្លាំងពេកឬសប្បាយរីករាយរហូតដល់មិនបានត្រៀមលក្ខណៈអ្វីឡើយ ហើយធ្វើឱ្យឪពុកម្ដាយព្រួយបារម្ភទៀតផង។

«រៀមច្បង»ម្នាក់នេះបានធ្វើ«សៀវភៅត្រៀមប្រលងបែបថ្មី» ដែលមិនមែនជាការ«បង្រៀនមុខវិជ្ជា»ណាមួយទេ តែ«បង្រៀនវិធីគិត»ដើម្បីឱ្យប្អូនៗបានត្រៀមខ្លួនប្រលងចូលរៀន(Admission)ឬការប្រលងដទៃទៀតឱ្យបានជោគជ័យ ជ្រើសរើសរៀនផ្នែកដែលពេញចិត្តនិងគិតវិជ្ជមានប្រកប ដោយក្ដីសុខ។

រៀមច្បងម្នាក់នេះបានត្រឹមតែលើកដៃសំពះនិងបិទភ្នែក​អធិដ្ឋានទៅកាន់ទេពច្យុត([1])ហើយសុំពរពីរប្រការ ៖

ប្រការទី១ សុំឱ្យពិភពលោកស្ងប់សុខ…

ប្រការទី២ សុំឱ្យប្អូនៗអានសៀវភៅមួយក្បាលនេះហើយអាចនឹងយក​​ទៅប្រើបានជោគជ័យនិងមានសេចក្ដីសុខផងចុះ។

([1])  ទេពច្យុត មានន័យថា ទេវតាដែលឃ្លាតចាកទេវលោក, សត្វទេវលោកដែលឃ្លាតចាកទេវលោកគឺសត្វដែលស្លាប់អំពីទេវលោកមកកើតជាមនុស្ស។

ទំព័រ 156
ទំហំខ្នាត H= 20.5cm , W= 14.5cm