ម៉ា​ក ហ្ស័​ក​កឺ​បឺ​ក គ​ន្លឺះ​ធ្វើ​ជំនួញ​5​ប្រការ របស់​ស្ថា​និ​ក​ហ្វេ​ស​ប៊ុ​ក

$4.2 $3.50

Publish date: 2022-01-01

Category: People & Biography

Publisher: គ្រឹះស្ថានបោះពុម្ព ម៉ាញប៊ុក (Mind Books)

Author Name: លីទូច ភិមាន

99 Books Available.

Description:

គ្រាន់​តែបានឃើញចំណងជើងលោកអ្នកប្រាកដជាបានដឹងថាអគ្គនាយកហ្វេសប៊ុកជានរណា​ ​ហើយហ្វេសប៊ុកជាអ្វី។  ហ្វេសប៊ុក គឺជា បណ្តាញសង្គមមួយដែលបង្កើតឡើងដោយក្មេងប្រុសម្នាក់ដែលបានបោះបង់ការសិក្សានៅមហាវិទ្យាល័យចោលហើយទៅចូលរួមជាមួយមិត្តភក្តិដើម្បីបង្កើតបណ្តាញសង្គមមួយនេះឡើង។​​ នៅរយៈពេលប្រមាណ5ឆ្នាំចុងក្រោយនេះ អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងនៅក្នុងអ៊ិនធើណេតជាពិសេសមានការប្រើប្រាស់​ច្រើនពីសំណាក់យុវវ័យនោះគឺ ហ្វេសប៊ុក។

ហ្ស័កកឺបឺក អគ្គនាយកវ័យក្មេងរបស់ហ្វេសប៊ុក មានគោលបំណងចង់ឲ្យពិភពលោកនេះក្លាយជាកន្លែងបើកចំហរសម្រាប់ទំនាក់ទនងគ្នានិងចែករំលែកពត៌មានឲ្យបានទូលំទូលាយ។ ថ្វីត្បិតថាហ្វេសប៊ុកមិនមែនជាវត្ថុទីមួយដែលបានភ្ជាប់ទំនាក់ទំនងមនុស្ស តែហ្វេសប៊ុកមានលក្ខណៈពិសេសដែលអាចធ្វើឲ្យអ្នកប្រើប្រាស់ខ្វះមិនបាន។ មិនតែប៉ុណ្ណោះ ដោយសារតែគោលការណ៍ដ៏ត្រឹមត្រូវ ហ្ស័កកឺបឺក បានធ្វើឲ្យគេអាចអភិវឌ្ឍហ្វេសប៊ុកនិងដឹកនាំក្រុមហ៊ុនយ៉ាងល្អ។

បន្ថែមពីនេះសៀវភៅ "អាថ៌កំបាំងធ្វើជំនួញ5ប្រការរបស់អគ្គនាយកវ័យក្មេងហ្វេសប៊ុក" ដែលលោកអ្នកកំពុងតែកាន់ក្នុងដៃនេះក៏មានរៀបរាប់អំពីសហគ្រិនជោគជ័យមួយចំនួនផ្សេងទៀតផងដែរដូចជា ប៊ីលហ្គេត ស្ទីវចបស៍ វ៉លឌីស៊្នីយ៍ និង ចេហ្វបេហ្សូស ជាដើម។ យុទ្ធសាស្ត្រជាមួយនិងបទពិសោធន៍ជាច្រើនត្រូវបានលើកយកមកបកស្រាយសម្រាប់ជាប្រយោជន៍ដល់​អ្នកដែលមានគំនិតចង់ក្លាយជាម្ចាស់សហគ្រិនឬជាម្ចាស់សហគ្រិនថ្មីថ្មោង។​ សហគ្រិនដែលទទួលបានជោគជ័យទាំងនេះសុទ្ធតែធ្លាប់ឆ្លងកាត់នូវបទពិសោធន៍រាប់មិនអស់ជាមួយនឹងការបូជាញើសឈាមជាច្រើន។ 

ត្រឹមតែប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់នោះទេ សហគ្រិនជោគជ័យទាំងនោះនៅមានកត្តាជំរុញផ្សេងៗទៀតដូចជា ក្តីស្រមៃដែលមនុស្សជាច្រើនគិតថាមិនអាចទៅរួច ទស្សនវិស័យដែលគេគិតថាជារឿងឆ្កួតលីលាឬការវិនិយោគដែលអ្នកដទៃគិតថាជារឿងខ្ជះខ្ជាយ តែក្រោយមកពួកគេបានបង្ហាញប្រាប់អ្នករិះគន់ពួកគេថាពួកគេដើរលើផ្លូវត្រូវហើយតាមរយៈក្តីស្រមៃនិងទស្សនវិស័យដែលអ្នកដទៃគ្មាន។

សង្ឃឹមថាសៀវភៅមួយក្បាលនេះនឹងជួយឲ្យលោកអ្នកយល់កាន់តែច្បាស់ពីគោលបំណងនៃការបង្កើតហ្វេសប៊ុកជាមួយនឹងអាថ៌កំបាំងក្នុងការដឹកនាំក្រុមហ៊ុនរបស់ហ្ស័កកឺបឺក។