រៀនតាំងសមាធិតាមវិធីងាយៗសម្រាប់មនុស្សទូទៅ

$3.6 $3.00

Publish date: 2021-12-17

Category: Beliefs & Religions

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

មានអស់លោកជាច្រើននាក់ណាស់ដែរ ដែលនៅមានការយល់ច្រឡំថា «សមាធិ»គឺជាវិជ្ជាមួយដែលក្មេងក្មាងពុំអាចរៀនបាន «សមាធិ» ជាវិជ្ជាសម្រាប់លោកសង្ឃ ដូនជី ឬមនុស្សចាស់ប៉ុណ្ណោះ និងជាហេតុធ្វើឱ្យកុមារ កុមារី យុវជន យុវតី ខាតការសិក្សា ហើយជួនកាលពួកគេមិនចង់ឃើញមិនចង់ឮទៀតផង ព្រោះធ្លាប់បានឃើញតាយាយចម្រើនភាវនាដោយអង្គុយធ្មេចភ្នែក កំណត់ចិត្ត ដើរចង្រ្កមយឺតៗដើម្បីកំណត់សតិ​។ល។ ក៏កើតសេចក្ដីធុញទ្រាន់។ ទាំងអស់នេះក៏ព្រោះតែពួកគេពុំទាន់បានយល់ច្បាស់នូវពាក្យថា«សមាធិ»ហ្នឹងឯង។

ជាបទពិសោធផ្ទាល់ខ្លួនក្នុងកិច្ចសមាធិនេះ ខ្ញុំបានទៅទស្សនានិងរួមបដិបត្តិសមាធិនៅប្រទេសភូមានិងថៃ នោះឃើញថាក្នុងចំណោមអ្នកប្រតិបត្តិទាំងនោះមានទាំងចាស់និងក្មេងជាច្រើនកុះករ សេចក្ដីដឹងនេះធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាពន្លឹក ព្រោះនេះហាក់ខុសផ្លែកពីប្រទេសកំណើតយើងដែលក្នុងចំណោមអ្នកប្រតិបត្តិទាំងឡាយសុទ្ធសឹងជាមនុស្សចាស់ជរា តាជីដូនជីញញីញញ័រអស់ទៅហើយ។

«សមាធិកើត បញ្ញាមក» ជាពាក្យដែលប្រត្យក្សណាស់ បើយើងចង់ជោគជ័យក្នុងជីវិត ពិតណាស់គប្បីប្រើជីវិតផ្សារភ្ជាប់ជាមួយនឹងបញ្ញា។សំណួរថាតើក្មេងក្មាងឬយុវជនមិនទាន់ចង់ជោគជ័យទេឬ ឬក៏ចាំចាស់ទៅទើបត្រូវការជោគជ័យ?

មនុស្សដែលគ្មាបញ្ញានិងសមាធិនឹងមិនមានអំណត់អត់ធន់គ្រប់គ្រាន់ដើម្បីញុំាងឱ្យកិច្ចការទាំងឡាយទាំងពួងសម្រេចឡើយ ពោលគឺជាមនុស្សដែលស្ដាប់គេមិនបានរហូតចប់ ​និយាយមិនបានល្អដែលអាចទៅមុខទៅក្រោយមិនចេះចប់មិនចេះហើយ គិតការទាំងពួងមិនស៊ីជម្រៅ។ល។ ទាំងនេះអាចតាំងជាទឡ្ហី​កម្មឡើងថាសមាធិជាគ្រឿងផ្សារភ្ជាប់ជាមួយជីវិតតាំងពីតូចរហូតចូលមឈូស។

«សមាធិ» មានន័យថា«ការតាំងចិត្ត» ឬ«ការតម្កល់ចិត្តយ៉ាងរឹងមាំ»។ បើតម្កល់ចិត្តត្រូវតាមធម៌ហៅថា«សម្មាសមាធិ» ប៉ុន្តែបើតាំងចិត្តខុសហៅថា«មិច្ឆាសមាធិ» ដូចជាតាំងចិត្តថា«ចូរឱ្យអ្នកនេះវិនាសទៅ អ្នកនោះបែកបាក់គ្នាទៅ» ដូច្នេះជាដើមហៅថា«មិច្ឆាសមាធិ» ប៉ុន្តែនៅក្នុងសៀវភៅនេះ ខ្ញុំសូមនិយាយតែអំពី«សម្មាសមាធិ»ប៉ុណ្ណោះ។

ទំព័រ 169
ទំហំខ្នាត H= 20.5cm , W= 14.5cm