Facebook អាចឈរជើងនៅបានទៀតឬត្រូវដួលដាច់ផ្ងារអ្នកណាអាចឆ្លើយបាន

$2.7 $2.25

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

បច្ចុប្បន្ននេះ អ្នកប្រើអ៊ីនធើណែតទាំងអស់ស្ទើរតែគ្មានអ្នកណាម្នាក់មិនធ្លាប់ប្រើបណ្តាញសង្គមអ៊ីនធើណែតនោះទេ ហើយមានអ្នកខ្លះ ញៀនរហូតងប់ងុលលេងទាំងយប់ទាំងថ្ងៃឥតឈប់សម្រាក។​ មន្តស្នេហ៍របស់បណ្តាញសង្គមអ៊ីនធើណែតឬបណ្តាញសង្គមអនឡាញស្ថិតនៅលើការសាងសង្គមនិម្មិត ធ្វើឱ្យមនុស្សទាក់ទងគ្នាបានគ្រប់ពេលវេលា ទោះជានៅម្នាក់មួយទ្វីបក៏ដោយ។ ដូច្នេះទើបមានអ្នកផ្តល់សេវាកម្មផ្នែកនេះកើនឡើងជាច្រើន ព្រោះឃើញវិធីរកប្រាក់ចំណូល​ចូលហោប៉ៅពីចំនួនអ្នកប្រើប្រាស់ដែលក្នុងមួយថ្ងៃៗកាន់តែកើនឡើងរឿយៗ។

​Facebook ក៏ជាសេវាបណ្តាញសង្គមមួយដែលពេញនិយមនិងមានអ្នកប្រើប្រាស់លំដាប់ទី១របស់ពិភពលោក សាងនូវព្រឹត្តិការណ៍ដ៏អស្ចារ្យដល់អ្នកបង្កើតវា ដូច Mark ​Zuckerberg ផ្លាស់ពីនិស្សិតមហាវិទ្យាល័យ ធម្មតាម្នាក់ក្លាយជាមហាសេដ្ឋីក្នុងរយៈពេលមិនប៉ុន្មានឆ្នាំ។ ប៉ុន្តែនៅពេលមានកើតក៏ត្រូវមានរលត់ទៅវិញ ឬដល់ចំណុចខ្ពស់បំផុតក៏ត្រូវមានចំណុចទាបបំផុតដែរ នេះជាការពិតដែលគ្មានការលើកលែងសូម្បីតែក្នុងសង្គមនិម្មិតមួយនេះ ព្រោះទោះបីជា Facebook នៅរក្សាតំណែងជើងឯកបាន តែចំនួនអ្នកប្រើប្រាស់បែរជាថយចុះ ព្រោះត្រូវបែងចែកជាមួយអ្នកផ្តល់សេវាកម្មថ្មីៗជាច្រើនទៀតដែលកំពុងទទួលការនិយមច្រើនឡើង។

យើងក្នុងនាមជាអ្នកប្រើប្រាស់ប្រហែលជាត្រូវមកមើលទាំងអស់គ្នាថា ជើងឯកជាច្រើនសម័យដូចFacebookចាប់កំណើតឡើងមកដោយរបៀបណា មានចំណុចល្អអ្វីទើបទទួលបានការពេញនិយមពីមនុស្សទូទាំងពិភពលោកនិងបន្តដោយសង្គ្រាមនៃការតស៊ូក្នុងធុរកិច្ចបណ្តាញសង្គមអនឡាញឬថាហេតុអ្វីបានជា Facebook កំពុងតែបាត់បង់ប្រជាប្រិយភាព ហើយមានអ្នកផ្តល់សេវាកម្មថ្មីណាខ្លះដែលចូលមកជំនួស ដើម្បីជាជម្រើសសម្រាប់ពិចារណាថាអ្នកផ្តល់សេវាណាមួយសក្តិសមសម្រាប់ការប្រើប្រាស់ និងមានយុទ្ធវិធីដែលត្រូវចិត្តយើងខ្លាំងបំផុត​។

ទំព័រ 128
ទំហំខ្នាត H= 20.5cm , W= 14.5cm