សង្រ្គាមលោកលើកទី២

$2.7 $2.25

Publish date: 2021-12-17

Category: War & History

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅ «សង្រ្គាមលោកលើកទី២ ឆ្នាំ១៩៣៩-១៩៤៥ មហាសង្រ្គាមដែលពិភពលោកគ្មានថ្ងៃបំភ្លេចបាន» ដែលនៅក្នុងដៃរបស់មិត្តអ្នកអាននេះ​ យើងខ្ញុំបានកែលម្អនិងប្រែរៀបរៀងចេញពីឯកសារជាច្រើនសម្រាប់ទុកជាប្រយោជន៍សាធារណៈបច្ឆាជន។

រឿងរ៉ាវដែលបង្ហាញក្នុងសៀវភៅនេះចាត់ថាគ្រប់ជ្រុងជ្រោយបំផុត ពោលគឺចាប់ផ្តើមពីការនាំមិត្តអ្នកអានទៅស្គាល់បណ្តាប្រទេស​បង្កើតសង្រ្គាម រហូតដល់ស្ថានការណ៍ខាងសង្គមនិងនយោបាយដែលនាំទៅកាន់សង្រ្គាមដ៏ធំមួយនេះ។

រឿងរ៉ាវរបស់សង្រ្គាមលោកលើកទី២ ចាត់ជារឿងរ៉ាវនៃក្តីឈឺចាប់ រន្ធត់និងគួរឱ្យខ្លាចបំផុត ព្រោះលទ្ធផលនៃការខូចខាតដែលកើតឡើងក្នុងគ្រានោះ ធ្វើឱ្យបណ្តាប្រទេសនានាដែលគ្រាមួយធ្លាប់មានអំនួត​ថា ចង់ធ្វើជាម្ចាស់ពិភពលោកត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំងនិងច្រើនបំផុត ព្រោះខ្លាចក្រែងថាសង្គ្រាមធំបែបនោះនឹងកើតឡើងម្តងទៀត។ គេនាំគ្នានិយាយថាបើកើតឡើងម្តងទៀត ពិភពលោកមួយនេះនឹងគ្មានសេសសល់សភាពដើម ឱ្យយើងបានឃើញទៀតឡើយ។

ដូច្នេះសម្រាប់មិត្តអ្នកអាន ការស្គាល់និងយល់ពីសង្គ្រាមលើកនោះ ចាត់ថាមានភាពសំខាន់ខ្លាំងណាស់។

សៀវភៅមួយនេះ​នឹងនាំមិត្តអ្នកអានឱ្យស្គាល់និងយល់ដឹងទាក់ទងនឹងសង្រ្គាមលោក​ ដោយក្នុងនោះអាចនិយាយបានថានឹងធ្វើឱ្យអ្នកភ័យខ្លាចពីលទ្ធផលនៃសង្រ្គាមដែលកើតឡើង។

យើងខ្ញុំសូមអរគុណគ្រប់គ្នាដែលមានចំណែកធ្វើឱ្យសៀវភៅមួយនេះចាប់កំណើតឡើងបាន ជាពិសេសមិត្តអ្នកអានទាំងអស់ដែលករុណាភ្លក្សរសជាតិនៃចំណេះដឹងដែលមិនអាចបំភ្លេចបានពីសៀវភៅមួយក្បាលនេះ។

ទំព័រ 146
ទំហំខ្នាត H= 20.5cm , W= 14.5cm