វិធីរៀនចាំ រៀនពូកែ រៀនបាននិទ្ទេស A++

$3 $2.50

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ដូមីនិក អូប្រៃអិន (Dominic O’Brien) បានល្បីល្បាញទូទាំងពិភពលោកដោយសារថាមពលខួរក្បាលដ៏អស្ចារ្យរបស់គាត់។ ខ្ញុំមានកិត្តិយសជាខ្លាំងដែលបានជួបគាត់លើកដំបូងនៅចុងសម័យឆ្នាំ៨០ ក្នុងពេលដែលខ្ញុំកំពុងរៀបចំប្រកួតការចងចាំដណ្ដើមពានរង្វាន់ពិភពលោកជាលើកដំបូង។ គ្រានោះ គាត់បានប្រាប់ខ្ញុំថា គាត់ក៏ដូចជាសិស្សដទៃទៀតដែរដែលត្រូវគ្រូស្ដីបន្ទោសថាមិនយកចិត្តទុកដាក់ចំពោះការរៀនសូត្រ ចូលចិត្តស្រមើស្រមៃ និងមិនសូវចាប់អារម្មណ៍មុខវិជ្ជាទៅតាមកម្មវិធីសិក្សា។ ចំណាប់អារម្មណ៍របស់គាត់គឺ ពិភពនៃចិន្តនាការ តន្រ្តី និងការអភិវឌ្ឍភាពជំនាញខួរក្បាលរបស់គាត់ ទើបគាត់លាឈប់ពីសាលារៀនហើយចាប់ផ្តើមសិក្សាវិធីសាស្រ្តនៃការចាំយ៉ាងម៉ត់ចត់។

ក្នុងរយៈពេល៥ឆ្នាំ ដូមីនិក បានអភិវឌ្ឍ«ភាពជំនាញក្នុងការចាំ» ដ៏មានថាមពលជាខ្លាំងនិងបានត្រៀមលក្ខណៈទប់ទល់ជាមួយនឹងអ្នកដែលមកប្រកួតការចងចាំដណ្ដើមពានរង្វាន់ពិភពលោកលើកដំបូងនៅឆ្នាំ១៩៩១​។ គាត់បានប្រកួតជាមួយនឹង ក្រេតាន់ ខារ៍វេលឡូ ម្ចាស់ឯតទគ្គកម្មពិភពលោក ហើយទីបំផុត ដូមីនិក ក៏បានទទួលជ័យជម្នះនិងបានក្លាយជាម្ចាស់ពានរង្វាន់ការចងចាំលំដាប់ពិភពលោកដំបូងគេបានសម្រេច ហើយគាត់បានបំបែក​ឯតទ​គ្គ​កម្មចាស់និងសាងឯតទគ្គកម្មថ្មីសម្រាប់ពិភពលោក។

ចាប់តាំងពីពេលនោះមក គាត់អាចរក្សាតំណែងម្ចាស់ពានរង្វាន់របស់គាត់បានសម្រេចហើយនៅតែបំបែកឯតទគ្គកម្មកាន់តែច្រើនឡើងជារឿយ​ៗ និងអាចចាំបៀគ្រប់សន្លឹកទាំងអស់បានក្នុងរយៈពេល៤៥វិនាទី ដែលបានទទួលតំណែងជាម្ចាស់ពានរង្វាន់ពិភពលោកលំដាប់ទីមួយនៅក្នុងBuzan’s Book of Genius (បោះពុម្ពនៅក្នុងឆ្នាំ១៩៩៤)​។ ដូមីនិក ត្រូវមនុស្សទូទាំងពិភពលោកលើកតម្កើងថា ជាកីឡាករដែលមានខួរក្បាលអស្ចារ្យបំផុតនៅក្នុងពិភពលោក។ ក្រោយពីឃើញ ដូមីនិក បានបំបែកឯតទគ្គកម្មពិភពលោកនៅក្នុងឆ្នាំ១៩៩៣ និង ឆ្នាំ១៩៩៤មក Grandmaster Raymond Keene OBE អ្នកគ្រប់គ្រងកីឡាខួរក្បាលនិងអុក និងជាអ្នកសរសេរព័ត៌មានកីឡាអុកមកពីទស្សនាវដ្តី Times និង Spectator បាននិយាយថា នៅក្នុងឆាកជីវិតរបស់គាត់មិនដែលឃើញអ្នកណាមានទេពកោសល្យផ្នែកកីឡាខួរក្បាល​ដូច្នេះពីមុនមកឡើយ ​។

ដូមីនិក បានប្រាប់វិធីនិងទិចនិចផ្សេងៗដែលគាត់បានប្រើរហូតដល់ទទួលបានជោគជ័យនៅក្នុងសៀវភៅដែលពោរពេញទៅដោយវិធីធ្វើវិញ្ញាសាប្រឡងមួយក្បាលនេះ។ ដូច្នេះហើយទើបខ្ញុំរីករាយនឹងណែនាំឱ្យអ្នកអានសៀវភៅមួយក្បាលនេះជាខ្លាំង និងថែមទាំងជឿផងដែរថា សិស្សគ្រប់គ្នានឹងបានទទួលប្រយោជន៍ពីពាក្យណែនាំដ៏ជាក់លាក់នេះ ហើយខ្ញុំសង្ឃឹមថា នឹងមានឱកាសបានឃើញអ្នកផ្តួលម្ចាស់ពានរង្វាន់ដូចជា ដូមីនិក នៅក្នុងការប្រកួតការចងចាំពានរង្វាន់ពិភពលោកជំនាន់ក្រោយ។

ទំព័រ 140
ទំហំខ្នាត H= 20.5cm , W= 14.5cm