គិតបែប លី ក្វាន់យូ LEE KUAN YEW

$2.4 $2.00

Publish date: 2021-12-17

Category: Politics

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

លោក លី ក្វាន់យូ ជាវីរៈបុរសសិង្ហបុរី ជាអ្នកដឹកនាំដែលយូរបំផុតដល់ទៅ៣១ឆ្នាំ។

លោក លី ក្វាន់យូ ជាជនជាតិសិង្ហបុរីពីកំណើត កើតនៅថ្ងៃទី១៦ កញ្ញា ឆ្នាំ១៩២៣។

បញ្ចប់ការសិក្សាមកពីវិទ្យាល័យ Raffles ជាវិទ្យាល័យដែលមានឈ្មោះល្បីបំផុតក្នុង British Malaya.

មិត្តរួមជំនាន់របស់គាត់គឺ តុនគូ អាប់ឌុល រ៉ាហ៍ម៉ាន់ (Tunku Abdul Rahman) នាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ី។

គំនិត

ជីវិតរបស់គាត់ផ្លាស់ប្តូរក្នុងវ័យ១៩ឆ្នាំនៅពេលជប៉ុនចូលមករុករានសិង្ហបុរីក្នុងសម័យសង្រ្គាមលោកលើកទី២ ហើយអាចយកឈ្នះលើកងទ័ពអង់គ្លេសដែលគ្រប់គ្រងសិង្ហបុរីបានដោយងាយ។ ជ័យជម្នះរបស់ជប៉ុនបានបំផ្លាញការជឿរបស់ លោក លី ក្វាន់យូ លើរឿងការមិនអាចយកឈ្នះជនជាតិស្បែកសបានទាំងស្រុង។

ខាងនយោបាយរបស់លោក លី ក្វាន់យូ ចាប់ផ្តើមតាំងពីថ្ងៃនោះរហូតមក។

ក្រោយសង្រ្គាមបានបញ្ចប់ ព្រមគ្នានឹងជ័យជម្នះរបស់សហរដ្ឋអាមេរិក លោក លី ក្វាន់យូ បានធ្វើដំណើរទៅសិក្សាបន្តផ្នែកច្បាប់នៅឯសាកលវិទ្យាល័យ Cambridge ប្រទេសអង់គ្លេស ហើយបានរៀបការជាមួយ Kwa Geok Choo ដែលបានមករៀននៅកន្លែងតែមួយ។ លោក លី ក្វាន់យូ​ បានចូលរួមសកម្មភាពជាមួយម៉ាឡាយូ ទាមទារឱ្យអង់គ្លេសប្រគល់ឯករាជ្យដល់សិង្ហបុរីពីការគ្រប់គ្រងរបស់អង់គ្លេស ក្រោមការគាំទ្រពីបក្ស Labor Party របស់អង់គ្លេស។

ក្រោយពេលរៀនចប់ លោក លី ក្វាន់យូ បានត្រឡប់​មកប្រទេសសិង្ហបុរីវិញក្នុងឆ្នាំ១៩៥៥ ចូលប្រលូកក្នុងឆាកនយោបាយពេញទី ដោយបានបង្កើតគណបក្ស People’s Action Party(PAP) ឬគណបក្ស​សកម្មភាពប្រជាជន ហើយអាចឈ្នះការបោះឆ្នោត ចូលទៅធ្វើជាសមាជិកតំណាងរាស្រ្តបានសម្រេច។

៤ឆ្នាំក្រោយមក​ ការបោះឆ្នោតជាសកល នៅថ្ងៃទី១​ មិថុនា ១៩៥៩​ បក្សរបស់ លោក លី ក្វាន់យូ ឈ្នះការបោះឆ្នោត ទទួលបានកៅអីដល់ទៅ៤៣កៅអី ពីកៅអីទាំងអស់៥១កៅអី ហើយត្រូវបានជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្រ្តីសិង្ហបុរីនៅពេលមានអាយុត្រឹមតែ៣៥ឆ្នាំ។​

ឆ្នាំ​១៩៦១ លោក លី ក្វាន់យូ បានចរចាជាមួយ តុនគូ អាប់ឌុល រ៉ាហ៍ម៉ាន់ ដើម្បីរួមសិង្ហបុរីចូលជាមួយប្រទេសម៉ាឡេស៊ី ព្រោះសិង្ហបុរីគ្មានធនធានធម្មជាតិ ហើយត្រូវពឹងលើប្រេងឆៅពីប្រទេសម៉ាឡេស៊ី។ ប៉ុន្តែក្រោយពីរួមគ្នាបានត្រឹមតែ៤ឆ្នាំ សិង្ហបុរីត្រូវបណ្តេញចេញពីម៉ាឡេស៊ីព្រោះបញ្ហារឿងជាតិសាសន៍។​

លោក លី ក្វាន់យូ សម្រេចចិត្តដើរទៅមុខ សាងប្រទេសសិង្ហបុរីឱ្យជាប្រទេសដែលមានបំផុតក្នុងលោក ដោយអាស្រ័យលើសក្តានុពលនៃទីកន្លែងដឹកជញ្ជូននិងផ្ទេរទំនិញតាមសមុទ្ទរហូតសម្រចគោលដៅ។

តាមប្រវត្តិសាស្រ្តរបស់សិង្ហបុរី សិង្ហបុរីជាកោះដែលស្ថិតនៅចុងឧបទ្វីបម៉ាឡាយូ ជាកន្លែងឈប់សម្រាករបស់ឈ្នួញទូទាំងពិភពលោក ពីមុនមានឈ្មោះថា ថេម៉ាសេក មានស្តេចគ្រប់គ្រង។ ក្នុងអំឡុងសតវត្សទី១៧ មានម្ចាស់គ្រប់គ្រងនគរប៉ាលេមបាំង ធ្វើដំណើរស្វែងរកដែនដីថ្មីដើម្បីកសាងប្រទេស តែទូកក៏បានលិច ព្រះអង្គបានហែលទឹកឡើងលើច្រាំង ហើយក៏បានឃើញសត្វមួយប្រភេទ មានខ្លួនពណ៌ក្រហម ក្បាលពណ៌ខ្មៅស្រដៀងនឹងសត្វសិង្ហ ទ្រូងពណ៌ស ទើបព្រះអង្គសួរមនុស្សដែលដើរតាមព្រះអង្គថានោះជាសត្វអ្វី? អ្នកដើរតាមឆ្លើយថាគឺសត្វសិង្ហ ទើបព្រះអង្គប្តូរឈ្មោះថេម៉ាសេកទៅជាសិង្ហបុរៈ។

ក្រោយមក

សិង្ហបុរៈក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ស៊ុលតង់នៃម៉ាឡាកា។

នាសម័យអាណានិគម ប្រទេសដំបូងដែលចូលមករឹបអូសយកសិង្ហបុរីបានគឺ ព័រទុយហ្កាល់នៅឆ្នាំ១៥១១ ហើយត្រូវពួកហូឡង់មកដណ្តើម យកទៅ។ នៅក្នុងឆ្នាំ១៨១៧ អង់គ្លេសនិងហូឡង់បានប្រជែងគ្នាដាក់អាណានិគម។ អង់គ្លេសបានបញ្ជូន Sir Thomas Stamford Bingley Raffles មកត្រួតពិនិត្យមើលទឹកដីសិង្ហបុរី នៅពេលនោះសិង្ហបុរីនៅមាន ស៊ុលតង់([1]) គ្រប់​គ្រងនៅឡើយ។ Raffles បានព្រមព្រៀងជាមួយនឹងស៊ុលតង់ថា ខ្លួននឹងបង្កើតកន្លែងធ្វើអាជីវកម្មអង់គ្លេសនៅទីនេះ តែទីបំផុត អង់គ្លេសក៏បានរឹបអូសយកសិង្ហបុរីធ្វើជាអាណានិគមបានសម្រេច។

សង្គ្រាមលោកលើកទី២ ជប៉ុនបានប្រកាសសង្រ្គាមជាមួយនឹងអង់គ្លេសហើយរឹបអូសយកប្រទេសសិង្ហបុរីបាន។ តែនៅពេលសង្រ្គាមបានបញ្ចប់ អង់គ្លេសក៏ត្រឡប់មកគ្រប់គ្រងសិង្ហបុរីដដែល រហូតដល់លោក លី ក្វាន់យូ បង្កើតកម្លាំងទាមទារឯករាជ្យឱ្យសិង្ហបុរីបានសម្រេចក្នុងឆ្នាំ ១៩៦២​។​ ដូច្នេះទើបលោក លី ក្វាន់យូ បានក្លាយជាវីរៈបុរសដែលស្ថិតក្នុងការចងចាំរបស់ជនជាតិសិង្ហបុរីនិងពិភពលោកជានិរន្តរ៍។

[1] ស៊ុលតង់ សំដៅដល់ស្ដេចផែនដីនោះឯង។

ទំព័រ 103
ទំហំខ្នាត H= 20.5cm , W= 14.5cm