ត្រីវិស័យជីវិត

$2.7 $2.25

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

មនុស្សដែលកើតមកក្នុងលោកនេះជាភារៈដ៏ធ្ងន់ធ្ងររហូតពេលខ្លះធ្វើឲ្យយើងស្ទើរអស់សង្ឃឹមនឹងជីវិតនេះ។  អីចឹងហើយបានកំពូល

ទស្សនវិទូ(ព្រះពុទ្ធ)ពោលថា«ជីវិតគឺជាទុក្ខ»។

ខណៈពេលច្របូកច្របល់និងទាល់ច្រកបើបានឱកាសទៅហ្វឹកហាត់ដឹងទាន់ចិត្ត(សមាធិភាវនា)នឹងបានដឹងច្បាស់ថាទុក្ខក្នុងចិត្តនោះ

ពេលមានសតិ ដឹងទាន់ វានឹងរលត់ទៅវិញដោយស្វ័យប្រវត្តិ។

ធម៌គឺជាថ្នំាដ៏ស័ក្តិសិទ្ធិដែលអាចនាំយកមកស្រោចស្រង់ជីវិតឲ្យរួចផុតពីវិបត្តិយ៉ាងឆាប់រហ័ស។   តាមរយៈនៃការហ្វឹកហាត់ដឹងទាន់ចិត្ត

(សមាធិភាវនា)  អស់ជាច្រើនឆ្នាំកន្លងមកបានពិសោធន៍ឃើញដោយខ្លួនឯងថា«ជីវិតគឺមិនអាចកាត់ផ្តាច់ចេញពីព្រះធម៌បានទេ»។

មុននឹងខ្ញុំទៅហ្វឹកហាត់ដឹងទាន់ចិត្ត (សមាធិភាវនា) ជីវិតខ្ញុំមានសេចក្តីទុក្ខនិងវិបត្តិមិនតិចទេ។ ជឿទេថា! មនុស្សម្នាក់ៗមិនងាយនឹងងើបចេញពីទុក្ខឬវិបត្តិងាយៗទេ។ ប៉ុន្តែបើអ្នកទៅប្រតិបត្តិដឹងទាន់ចិត្ត(សមាធិភាវនា) ខ្ញុំជឿជាក់ថាអ្នកអាចគេចចេញពីវាបានយ៉ាងស្រួល។

មនុស្សជាច្រើនតែងប្រើជីវិតឲ្យអស់ទៅជាមួយការស្វែងរកនិងការសន្សំរបស់ក្រៅខ្លួនងប់ងល់នឹងអតីត  ឬអនាគតរហូតស្ទើរតែគ្មានពេលវេលានៅជាមួយខ្លួនឯងឬសូម្បីតែសួរខ្លួនឯងថាតើត្រូវការអ្វីពិតប្រាកដ?  មនុស្សម្នានាំគ្នាគិតថា  មាសប្រាក់កេរិ៍្តឈ្មោះកិត្តិយសគឺជារឿងដែលជីវិតត្រូវការ តែបានមកមិនយូរប៉ុន្មាន ក៏គ្មានសេចក្ដីសុខតាមតែចិត្តគិតទុក។

បើយើងចូលទៅឲ្យជ្រៅក្នុងចិត្តរបស់យើងៗនឹងដឹងច្បាស់ថាចិត្តរបស់យើងកំពុងស្រែកហៅរកសេចក្ដីសុខពិតប្រាកដគឺភាពស្ងប់ស្ងាត់និងសេរីភាព។

គ្រប់ៗគ្នាមាន«ត្រីវិស័យ»ប្រចាំខ្លួនរៀងៗខ្លួនដែលចង្អុលទៅរកសេចក្ដីសុខពិតប្រាកដជានិច្ចតែមនុស្សមួយផ្នែកធំមិនបានយកចិត្តទុកដាក់ឬគិតថាខ្លួនមានត្រីវិស័យដូចដែលបាននិយាយ ឬមិនអីចឹងក៏

ភ្លេចប្រើត្រីវិស័យ ដែលបាននិយាយនោះឲ្យបានជាប្រយោជន៍។

ជាលទ្ធផល គឺជីវិតឈានទៅខុសទិសខុសផ្លូវត្រូវសេចក្ដីទុក្ខជន់លិច ឬច្របូកច្របល់ឲ្យទាល់ច្រក។

ផ្លូវចេញនោះ មានតែមួយគត់ គឺបែរមកយកចិត្តទុកដាក់ជាមួយត្រីវិស័យប្រចាំចិត្ត   ហើយធ្វើដំណើរទៅតាមផ្លូវដែលត្រីវិស័យចង្អុល គឺ«ការដឹងខ្លួន»។  ត្រីវិស័យតែងតែចង្អុលទៅទិសខាងជើង ការដឹងខ្លួនតែងតែចង្អុលទៅខាងជីវិតដែលឥស្សរៈ និងសេចក្ដីសុខពិតប្រាកដ។

បទពិសោធន៍នៃការប្រតិបត្តិធម៌បង្ហាញថា ធម៌និងពិភពលោកមិនបានចែកដាច់ពីគ្នាទេធម៌រមែងផ្ដល់ផលដល់ការរស់នៅនិងកិច្ចការខាងផ្លូវលោកសូម្បីតែនៅក្នុងការប្រកបធុរកិច្ច  ធម៌ក៏មានតម្លៃយ៉ាងខ្លាំងដែរ។

ខណៈពេលជាមួយគ្នានេះដែរ ពាក្យណែនាំក្នុងសៀវភៅនេះបានបង្រៀនឲ្យចេះប្រើជីវិតជាមួយនឹងព្រះធម៌  បើទោះបីជាមានអាជីពអ្វីក៏អាចយកទៅប្រើនៅក្នុងជីវិតប្រចាំថ្ងៃបានដោយងាយដែរ ព្រោះធម៌ក្នុងសៀវភៅនេះមិនមានជាពាក្យបាលីទេ ហើយសេចក្តីធម៌ក៏មិនពិបាកយល់ដែរ។  អ្នកអានកុំភ្ញាក់ផ្អើលថាជាសៀវភៅបង្កប់នូវន័យជាបាលីឬសមាធិភាវនាឡើយ  តាមពិត មិនមានអ្វីផ្សេងក្រៅពីការមើលចិត្តយ៉ាងមានសមាធិឬការដឹងខ្លួនប៉ុណ្ណោះ  វាមិនមែនជារឿងដែលអាថ៌កំបាំងអ្វីណាស់ណាទេ។

ទំព័រ 156
ទំហំខ្នាត H= 20.5cm , W= 14.5cm