ប្រវត្តិសាស្ត្រ នៃ ប្រទេសកម្ពុជា

$3.3 $2.75

Publish date: 2021-12-17

Category: War & History

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅ«ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា»នេះ យើងខ្ញុំបានរៀប-​រៀងឡើងដើម្បីបំពេញនូវសេចក្ដីត្រូវការនៃលោកគ្រូ-អ្នកគ្រូ ដែលបង្រៀន សព្វថ្ងៃ ហើយមានការលំបាកនឹងរកសៀវភៅច្បាស់លាស់យកមកបង្រៀនដើម្បីឱ្យមានប្រសិទ្ធភាព។

ក្នុងការរៀបរៀងសៀវភៅនេះឡើង យើងខ្ញុំបានស្រាវជ្រាវឯកសារសំខាន់ៗ ដូចតទៅ៖

«ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយកញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយលោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។

មេរៀននីមួយៗមានចែកជាបីវគ្គ ៖

វគ្គទី១ គឺសេចក្ដីអធិប្បាយនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ក្នុងទំព័រនេះ​ យើងខ្ញុំបានដកចេញនូវចំណុចបន្ទាប់បន្សំ ហើយបានចម្រាញ់ទុកតែចំណុចសំខាន់ៗសម្រាប់ឱ្យសិស្សរបស់យើងងាយយល់ ងាយចាំ។

វគ្គទី២ គឺសេចក្ដីសង្ខេបដែលជាខ្លឹមសារនៃមេរៀន។ សេចក្ដីសង្ខេបនេះ យើងខ្ញុំបានខិតខំរៀបរៀងឱ្យបានខ្លី ហើយធ្វើយ៉ាងណាឱ្យ​សិស្សអានទៅឆាប់យល់ ឆាប់ចាំ។

វគ្គទី៣ នៅពីក្រោមសេចក្ដីសង្ខេប គឺសំណួរសម្រាប់សួរពីចំណុចសំខាន់ៗនៃមេរៀន។ សំណួរទាំងនេះបានណែនាំសិស្សឱ្យពិចារណានូវមូល​-ហេតុនីមួយៗ ហើយឱ្យចេះទាញសេចក្ដីសន្និដ្ឋានរបស់ខ្លួនយកមកចងជាគតិក្នុងន័យស្រឡាញ់និងគោរពជាតិ-សាសនា។

ក្រៅពីនេះ យើងខ្ញុំបានជ្រើសរើសរករូបភាពយកមកបញ្ចូលក្នុងទំព័រនីមួយៗ ដើម្បីឱ្យសិស្សសង្កេត ពិចារណា និងជាប់ចិត្តទៅលើព្រឹត្តិ-ការណ៍ខ្លះនៅក្នុងមេរៀន។

ចំណែកពាក្យពេចន៍ទាំងឡាយដែលយកមកប្រើក្នុងប្រយោគ យើងខ្ញុំចៀសវាងពាក្យពិបាក ហើយប្រឹងរិះរកតែពាក្យណាដែលសិស្សថ្នាក់ទី៧ ទី៨ និងទី៩ ក៏អាចយល់និងប្រើប្រាស់បាន។

ឯពាក្យពិបាកខ្លះដែលយើងខ្ញុំបានប្រើក្នុងសៀវភៅនេះ សុទ្ធសឹងតែជាពាក្យមានលក្ខណៈជាការចាំបាច់ក្នុងសៀវភៅប្រវត្តិសាស្ត្រ។ ប៉ុន្តែពាក្យនីមួយៗនោះ នឹងមានការពន្យល់នូវអត្ថន័យដើម្បីជួយសម្រួលដល់ប្អូនៗសិស្សានុសិស្សទាំងឡាយ។

សរុបសេចក្ដីទៅគឺសៀវភៅ «ប្រវតិ្តសាស្ត្រនៃប្រទេសកម្ពុជា» មានគោលបំណងតែពីរយ៉ាងគឺ

១. ទាក់ទាញសិស្សានុសិស្សឱ្យស្គាល់ព្រឹត្តិការណ៍ដ៏រុងរឿងរបស់ប្រទេសរបស់ខ្លួន។

២. បំផុសស្មារតីស្នេហាជាតិឱ្យកាន់តែរីកខ្លាំងឡើង។

មុននឹងបញ្ចប់ យើងខ្ញុំសូមសម្ដែងនូវអំណរគុណនិងកត្តញ្ញុតាធម៌យ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការគ្រប់រូបដែលបានខិតខំប្រឹងប្រែងពិនិត្យ ​សៀវភៅនេះយ៉ាងល្អិតល្អន់និងបានផ្ដល់គោលការណ៍សំខាន់ៗដល់យើងខ្ញុំដើម្បីរៀបរៀងសៀវភៅនេះឱ្យមានលក្ខណៈបរិបូណ៌ជាសៀវ​ភៅសិក្សា។

ទំព័រ 154
ទំហំខ្នាត H= 20.5cm , W= 14.5cm