HOW TO TALK TO ANYONE វិធីនិយាយ ទៅកាន់មនុស្សគ្រប់គ្នា នៃគ្រប់ស្ថានការណ៍

$4.5 $3.75

Publish date: 2021-12-17

Category: Adventure

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

នៅពេលដែលសម្លឹងមើលទៅបុគ្គលដែលទទួលបានជោគជ័យទាំងឡាយដែលពួកគេមានការងាររីកចម្រើន មានគ្រួសារដែលកក់ក្ដៅ និងមានមិត្តភក្តិជាច្រើននោះ អ្នកអា​ចនឹងមិនដឹងឡើយថា តាមពិតទៅពីមុនពួកគេទាំងនោះជាង៩០%ចាប់ផ្ដើមពីមនុស្សធម្មតាៗហ្នឹងឯង គ្រាន់តែថ្ងៃមួយពួកគេចៃដន្យបានរកឃើញទិចនិចខ្លះដែលជួយផ្លាស់ប្តូរជីវិតរបស់ពួកគេប៉ុណ្ណោះ មួយក្នុងចំណោមនោះគឺទិចនិចក្នុងការនិយាយ។

សៀវភៅមួយក្បាលនេះគឺជាស្នាដៃនិពន្ធរបស់ Leil Lowndes អ្នកនិពន្ធនិងអ្នកជំនាញខាងទំនាក់ទំនងរវាងបុគ្គលដ៏ល្បីល្បាញ​។ ក្រោយពី បានសង្កេតមើលភាសាកាយវិការ ទឹកមុខ បទសន្ទនា ចង្វាក់ អាកប្បកិរិយា និងការប្រើពាក្យពេចន៍របស់បណ្ដាអ្នកដែលទទួលបានជោគជ័យនិងត្រូវបានមនុស្សជាច្រើនគោរពរាប់អានមក គាត់បានសរុបទិចនិចទាំងអស់របស់​ ពួកគេចេញជាវិធីងាយៗដើម្បីបន្ថែមជំនាញការនិយាយរបស់អ្នកឱ្យកាន់តែ សម្បូរបែបឡើងរហូតដល់អ្នកអាចបញ្ចេញបារមីដ៏ត្រចះត្រចង់និងធ្វើឱ្យគេចាប់អារម្មណ៍ មិនថាអ្នកជជែកជាមួយនឹងអ្នកណា នៅទីណា ពេលណា និងនិយាយពីរឿងអ្វីក៏តាម។

ឧទាហរណ៍ដូចជាការនិយាយសរសើរដោយស្មោះ ស្ដាប់ទៅហាក់ដូចជាងាយ ប៉ុន្តែមិនមែនជារឿងងាយទេ។ តើអ្នកធ្លាប់ចង់សរសើរនរណាម្នាក់ ចង់ធ្វើឱ្យភាគីម្ខាងទៀតសប្បាយចិត្ត តែបែរជាធ្វើឱ្យគេសង្ស័យថាអ្នកចង់បានអ្វីពីគេ រហូតធ្វើឱ្យអ្នកក្លាយទៅជាមនុស្សដែលមានពុតត្បុតក្នុងខ្សែ ភ្នែករបស់គេសូម្បីតែអ្នកគ្រាន់តែចង់សរសើរដោយចិត្តស្មោះប៉ុណ្ណោះដែរឬទេ? ឬអ្នកចង់បានប្រយោជន៍អ្វីម្យ៉ាងតែសម្ដែងមិនសម។ ចាប់​ពីពេលនេះទៅ អ្នកនឹងដឹងថា តើត្រូវសរសើរបែបណាដែលមិនមែនជាការមើលទៅហាក់ជាការអែបអប ហើយធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍ល្អចំពោះអ្នកទៀតផង​ ឬក្នុងករណីដែលអ្នកធ្វើខុសដោយមិនដឹងខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ អ្នកនឹងចេះវិធីនិយាយដើម្បីឱ្យពួកគេស្ងប់អារម្មណ៍ព្រមស្ដាប់អ្នក និងមិនប្រកាន់ខឹងចំពោះរឿងដែលបានកើតឡើងដោយការនិយាយយ៉ាងច្រើនត្រឹមតែ៣ប្រយោគប៉ុណ្ណោះ​ហើយថែមទាំងធ្វើឱ្យពួកគេកាន់តែចូលចិត្តអ្នកជាងមុនទៀតផង។

នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗនៃវិធីផ្សេងៗនៅក្នុងសៀវភៅនេះដែលមានទាំងអស់៤២ទិចនិច។

នៅក្នុងចំណោមទិចនិចទាំងនេះមានទិចនិចខ្លះមើលទៅហាក់ប្លែកពេល​ខ្លះអាចប្រឆាំងនឹងអារម្មណ៍របស់អ្នកក្នុងខណៈដែលអ្នកអានទៀតផង ប៉ុន្តែធានាថាបើអ្នកបានសាកល្បងយកទៅប្រើក្នុងស្ថានការណ៍ផ្សេងៗដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក អ្នកនឹងឃើញថាជីវិតរបស់អ្នកនឹងផ្លាស់ប្តូរទៅក្នុងផ្លូវដែលកាន់តែល្អប្រសើរឡើងហើយពេលដែលប្រើកាន់តែញឹកញាប់ វានឹងក្លាយទៅជាទម្លាប់របស់អ្នកជានិរន្តរ៍។

ដល់ពេលនោះនឹងគ្មានអ្វីដែលជាឧបសគ្គចំពោះជោគជ័យរបស់អ្នកតទៅទៀតឡើយមិនថាជារឿងការងារឬរឿងផ្ទាល់ខ្លួនក៏ដោយ។

ទំព័រ 189
ទំហំខ្នាត H= 20.5cm , W= 14.5cm