ខួរក្បាលមិនល្អក៏អាចរៀនពូកែបានដែរ

$2.4 $2.00

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

នៅពេលដែលសៀវភៅ «ខួរក្បាលមិនល្អក៏អាចរៀនពូកែបានដែរ» បានចេញបោះពុម្ពផ្សាយ ខ្ញុំមានអារម្មណ៍រីករាយជាខ្លាំង ព្រោះខ្ញុំមានឱកាសបានក្លាយជាផ្នែកដ៏តូចមួយ ដែលជួយឱ្យយុវជនរបស់ជាតិធំឡើងក្លាយទៅជាមនុស្សដែលមានគុណភាព ជាមនុស្សល្អ និងពូកែ ដែលរាប់ថា គឺជាកម្លាំងដ៏សំខាន់ដើម្បីអភិវឌ្ឍប្រទេសរបស់យើងជាបន្តទៀត ហើយក៏    ស្របនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរ។

ដើម្បីឱ្យសៀវភៅមានភាពពេញលេញកាន់តែខ្លាំងឡើង ខ្ញុំបានបន្ថែមខ្លឹមសារ និងបន្ថែមសក្ដានុពលក្នុងការសិក្សាដោយការរៀនធ្វើសមាធិ ដែលសិស្សនិងនិស្សិតអាចយកទៅប្រើដើម្បីបង្វឹកខ្លួនឱ្យក្លាយទៅជាមនុស្ស ដែលមានសមាធិ មានចិត្តផ្តោតទៅលើការងារដែលធ្វើ មានស្មារតី ដែលជាកត្តាសំខាន់ទាំងនៅក្នុងជីវិតសិក្សានិងពេលធ្វើការងារ។

វិថីឆ្ពោះទៅរកភាពជោគជ័យក្នុងការសិក្សាដែលបានសរសេរនៅក្នុងសៀវភៅមួយក្បាលនេះប្រៀបដូចជាផែនទីដែរ ប៉ុន្តែការស្គាល់និងយល់ ពីផែនទី នៅមិនទាន់អាចធ្វើឱ្យយើងទៅដល់គោលដៅបានទេ បើមិនចាប់ផ្ដើមធ្វើដំណើរទេនោះ ដែលសំដៅដល់ការយកទៅអនុវត្តដោយយកចិត្តទុកដាក់នោះឯង។ គោលការណ៍សំខាន់នៃជោគជ័យនៅក្នុងជីវិតសិក្សានិងពេលធ្វើការងារអាចសរុបបានដូចតទៅនេះ

១. កំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ ដើម្បីសាងកម្លាំងជំរុញចិត្តដល់យើង។

២. រៀបគម្រោងនិងជ្រើសរើសវិធីដែលសមរម្យ បំបែកគោលដៅធំៗឱ្យក្លាយទៅជាគោលដៅតូចៗ ហើយជ្រើសរើសវិធីដែលសក្តិសមនឹងយើងដើម្បីឆ្ពោះទៅកាន់គោលដៅនោះ ព្រោះជោគជ័យរបស់គ្រប់គោលដៅ តូច​ៗ នឹងសាងកម្លាំងជំរុញឱ្យយើងឈានទៅរកគោលដៅបន្ទាប់រហូតដល់ក្ដីស្រមៃរបស់យើង។

៣. អនុវត្តដោយការព្យាយាមនិងអត់ធ្មត់ ពេលធ្វើការត្រូវធ្វើឱ្យពេញទំហឹង ពេលដែលហេតុបច្ច័យមានគ្រប់គ្រាន់ហើយ ជោគជ័យរបស់គោលដៅនីមួយៗនឹងលេចចេញជាផ្លែផ្កាដោយឯកឯង។

៤. រំឭកឡើងវិញនិងវាយតម្លៃ ត្រូវឧស្សាហ៍រំឭកពីគោលដៅនិងវិធីឆ្ពោះទៅកាន់គោលដៅដើម្បីអភិវឌ្ឍឬកែប្រែឱ្យបានសមរម្យនិងទាន់សម័យ​។

ទំព័រ 117
ទំហំខ្នាត H= 20.5cm , W= 14.5cm