ចង់រៀនបន្តនៅបរទេសធ្វើយ៉ាងម៉េចបានហ្ន៎!

$2.1 $1.75

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ការសិក្សាជារឿងសំខាន់ក្នុងជីវិត ខ្ញុំគិតបែបនេះមកជានិច្ច។ ទោះ ជាអាយុក្នុងពេលនេះហាក់ហួសវ័យដែលស្លៀកសម្លៀកបំពាក់សិស្សមធ្យម ក្រងសក់ និងស្ពាយកាបូបសិស្សពណ៌ខ្មៅមករៀនជាច្រើនឆ្នាំហើយក៏ដោយតែនោះមិនមែនមានន័យថា ​ពេលវេលានៃការរកចំណេះដឹង​ដាក់ខ្លួនរបស់យើងត្រូវហួសទៅតាមដែរនោះទេ។

មនុស្សយើងយល់ដឹងបានគ្រប់ពេលវេលា នេះជារឿងមួយដែលគប្បីគិតគ្រប់ពេលវេលា ឯការសិក្សានិងការឈ្វេងយល់ក៏មិនបានកំណត់ឱ្យនៅត្រឹមតែក្នុងប្រទេសកំណើតរបស់យើងប៉ុណ្ណោះដែរ មានប្រទេសជាច្រើនទូទាំងពិភពលោកដែលបើកឱកាសឱ្យយើងបានសាកល្បងស្វែងរកចំណេះដឹងនិងសិក្សាយ៉ាងច្រើនទាំងប្រទេសជិតខាងឬប្រទេសនៅឆ្ងាយម្នាក់មួយទ្វីបពីយើង។

ភាពគួរឱ្យចាប់អារម្មណ៍ ភាពប្លែកថ្មី រយៈចម្ងាយដែលឆ្ងាយ និងរឿងជាច្រើន ជាកាតាលីករជំរុញឱ្យក្មេងជាច្រើនចង់ទៅរៀនបរទេសបានម្តងក្នុងជីវិតហើយនេះជារឿងល្អនិងជាចំណុចផ្លាស់ប្ដូរក្នុងឆាកជីវិតនេះ។

«ចង់រៀនបន្តនៅបរទេសធ្វើយ៉ាងម៉េចបានហ្ន៎!»សៀវភៅមួយនេះ សូមស្ម័គ្រចិត្តជាអ្នកជួយឱ្យអ្នកដែលចង់បន្តក្តីស្រមៃខាងផ្នែកការសិក្សានៅបរទេសឱ្យចូលទៅជិតការពិតកាន់តែខ្លាំងឡើង ឃើញផ្លូវដែលអាចទៅរួចនិងវិធីត្រៀមខ្លួនច្រើនឡើង។​ ការរៀននៅបរទេសមិនមែនជារឿងពិបាកហួសពីសមត្ថភាពដែលយើងអាចធ្វើបាននោះទេព្រោះឱកាសនៃការសិក្សា នៅរង់ចាំក្បែរៗនេះទេបើយើងព្យាយាមទៅឱ្យដល់។

ទំព័រ 107
ទំហំខ្នាត H= 20.5cm , W= 14.5cm