វិធីបណ្ដុះបណ្ដាលបុគ្គលិក

$2.256 $1.88

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

តាមរយៈការដែលធ្លាប់ធ្វើការផ្នែកធនធានមនុស្សពីមុនមក ខ្ញុំយល់ថា សៀវភៅដែលទាក់ទងនឹងការអនុវត្តនៅក្នុងប្រទេសយើងមានតិចណាស់ហើយភាគច្រើនមានលក្ខណៈជាទូទៅ មិនសូវមានសៀវភៅដែលនិយាយចំពោះរឿងអ្វីមួយចំៗប៉ុន្មានទេ ហើយបច្ចុប្បន្ននេះតាមរយៈការមានឱកាស បានសន្ទនាផ្លាស់ប្តូរទស្សនៈជាមួយបងប្អូនដែលធ្វើការក្នុងផ្នែកគ្រប់គ្រងធនធានមនុស្សជាប្រចាំ ធ្វើឱ្យកើតមានគំនិតយកបញ្ហារបស់អង្គភាពផ្សេងៗ មកសរសេរជាសៀវភៅ ក្នុងនោះក៏មានផងដែរការស្រង់ចេញពីអ្នកនិពន្ធបរទេសដូចបង្ហាញជូនក្នុងគន្ថនិទ្ទេសខាងចុងសន្លឹកសៀវភៅ ដោយលើកយកប្រធានបទដែលទាក់ទងនឹងវិធីណែនាំការអប់រំបុគ្គលិក (Training Road Map) មកសរសេរតែមួយប្រធានបទប៉ុណ្ណោះ។

ខ្ញុំជឿជាក់ថា អ្នកដែលធ្វើការផ្នែកគ្រប់គ្រងធនធានមនុស្សនិងអ្នកគ្រប់គ្រងភាគច្រើនយល់ទាក់ទងនឹងគំនិតនិងទ្រឹស្ដីក្នុងការគ្រប់គ្រងមនុស្ស ច្បាស់ស្រាប់ហើយ ដូច្នេះអ្វីដែលគ្រប់គ្នាត្រូវការក្នុងខណៈនេះគឺ វិធីនិងឧទាហរណ៍ទាក់ទងនឹងការយកគំនិតនិងទ្រឹស្ដីផ្សេងៗទៅប្រើក្នុងអង្គភាពជាក់ស្ដែង។

ខ្ញុំក្នុងនាមជាអ្នកធ្លាប់ធ្វើការក្នុងផ្នែកនេះពីមុនមកនិងជាមនុស្សដែលចូលចិត្តគិត ចូលចិត្តសរសេរស្រាប់ ហើយអាជីពបច្ចុប្បន្ននេះក៏ល្មមអាចរៀបចំពេលវេលាគិតនិងសរសេរសៀវភៅបាន ទើបសុំធ្វើតួនាទីជំនួសអង្គភាពផ្សេងៗក្នុងការគិតរកវិធីដើម្បីបង្កើតឧទាហរណ៍នៃប្រព័ន្ធគ្រប់គ្រងការងារផ្នែកប្រតិបត្តិឡើងដើម្បីជួយឱ្យអង្គភាពផ្សេងៗមានវិធីនិងឧទាហរណ៍ ដែលអាចប្រើការបានកាន់តែច្រើនឡើង។

សៀវភៅ Training Road Map នេះ ខ្ញុំមានបំណងសរសេរមកជាយូរហើយ ប៉ុន្តែមិនទាន់មានកម្លាំងជំរុញចិត្តក្នុងការសរសេរ​គ្រប់គ្រាន់ឬជួនកាលពេលដែលចង់សរសេរសៀវភៅមួយនេះក៏មានសៀវភៅផ្សេងដែល ចង់សរសេរជាងចូលមក ទើបត្រូវឈប់សរសេរជារយៈៗ។ ប៉ុន្តែរយៈពេលក្រោយៗមកនេះ ខ្ញុំបានឃើញនៅតាមហាងលក់សៀវភៅក៏មិនសូវមានសៀវភៅប្រភេទនេះនិងមាននិស្សិតដែលកំពុងសិក្សាផ្នែកគ្រប់គ្រងធនធាន មនុស្សបានក៏មានការកើនឡើង ដោយសារតែបច្ច័យទាំងនេះទើបធ្វើឱ្យខ្ញុំមានកម្លាំងជំរុញចិត្តចង់សរសេរ។ ទីបំផុតខ្ញុំអាចសរសេរបានសម្រេចចេញមកជាសៀវភៅដែលកំពុងស្ថិតនៅក្នុងដៃរបស់លោកអ្នកក្នុងខណៈនេះ។

ទីបញ្ចប់នេះ ថ្វីត្បិតតែការណែនាំនៅក្នុងសៀវភៅមានព្រំដែនដូចជា ឧទាហរណ៍មួយចំនួនមិនអាចនិយាយពីសេចក្ដីលម្អិតបានទាំងអស់ឬខ្លឹមសាររបស់ឧទាហរណ៍ដែលបានលើកមកអាចមិនត្រូវនឹងធុរកិច្ចរបស់អ្នក ប៉ុន្តែខ្ញុំសង្ឃឹមយ៉ាងមុតមាំថាខ្លឹមសាររបស់ឧទាហរណ៍នៅក្នុងសៀវភៅមួយក្បាលនេះល្មមអាចធ្វើជាប្រយោជន៍ដល់មិត្តអ្នកអាននិងអង្គភាពរបស់អ្នកបានខ្លះដែរ។ ជាពិសេសនោះខ្ញុំសូមអរគុណជាពន្លឹកចំពោះក្រុមការងារដាំដើមជីវិតដែលបានជួយខ្ញុំគ្រប់លទ្ធភាពដើម្បីញុំាងឱ្យសៀវភៅនេះកើតបានសម្រេចក្នុងដើមឆ្នាំ២០១៦នេះ ជាពិសេសបំផុតនោះខ្ញុំសូមអរគុណលោក ស៊ូ-សម្រេច ដែលបានជួយធ្វើមូលវិចារណ៍ដល់សំណេររបស់ខ្ញុំទាំងក្នុងសៀវភៅនេះនិងសៀវភៅដទៃទៀត។

ទំព័រ 113
ទំហំខ្នាត H= 20.5cm , W= 14.5cm