ច្បាប់របស់កញ្ចក់

$1.8 $1.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

នៅពេលដែលជីវិតរបស់យើងមានបញ្ហាកើតឡើង យើងរមែងបន្ទោសបច្ច័យខាងក្រៅទាំងឡាយ​ ហើយគិតជានិច្ចថាខ្លួនគឺជាអ្នកទទួលរងនូវទង្វើ ហើយបន្តរស់នៅក្នុងស្ថានភាពឈឺចាប់ឥតល្ហែ។

បន្ទាប់ឃើញសៀវភៅដ៏ស្ដើងមួយក្បាលនេះ អ្នកអាចនឹងលាន់មាត់ថាអ្ហ៎ាៈ!សៀវភៅស្ដើងអ៊ីចឹងជួយបានដែរ! ប៉ុន្តែវាពោរពេញទៅដោយគំនិតដែលមានប្រយោជន៍ ក្នុងនេះបានលើកឡើងពីច្បាប់របស់កញ្ចក់ដែលមានគោលការណ៍ងាយៗថា «ជីវិតគឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងចិត្តរបស់យើង» ឬក្នុងន័យម្យ៉ាងទៀតគឺ អ្វីៗគ្រប់យ៉ាងដែលកើតឡើងមានប្រភពមកពីខ្លួនយើងទាំងអស់។ បើយើងហ៊ានពិនិត្យឬមើលខ្លួនឯងដោយភាពស្មោះត្រង់ ព្រមទទួលនូវអ្វីដែលបានជួបនិងព្រមដោះស្រាយនោះ នឹងគ្មានបញ្ហាអ្វីដែលមិនអាចដោះស្រាយបាននោះទេ។

ក្រោយពីច្បាប់របស់កញ្ចក់ត្រូវបានទទួលស្វាគមន៍ពីមិត្តអ្នកអានជាច្រើនរហូតត្រូវបានបោះពុម្ពរហូតដល់ទៅ២១ដង។ លើកនេះរោងពុម្ពរបស់យើងមានឱកាសបានបោះពុម្ពជាលើកទី២២ ព្រមទាំងបានប្តូរក្របសៀវភៅដើម្បីបញ្ជាក់ពីតម្លៃរបស់ខ្លឹមសារសៀវភៅថា មិនបានចាស់ទៅតាមពេលវេលាទេ ហើយសក្តិសមនឹងមិត្តអ្នកអានគ្រប់សម័យកាល។

ច្បាប់របស់កញ្ចក់ បាននិយាយពី អេកុ ជាស្រ្តីមេផ្ទះដែលកំពុងតែពិបាកចិត្ត ព្រោះយូតៈកូនប្រុសរបស់នាងមានបញ្ហាជាមួយនឹងមិត្តភក្តិនិងត្រូវគេធ្វើបាប។ ប៉ុន្តែអ្វីដែលធ្វើឱ្យអេកុឈឺចិត្តបំផុតនោះគឺ ការដែលយូតៈ មិនព្រមនិយាយពីបញ្ហារបស់ខ្លួនឱ្យនាងស្ដាប់ រហូតដល់ថ្ងៃមួយនាងបានទូរសព្ទទៅពិភាក្សាជាមួយអ្នកជំនាញផ្នែកចិត្តវិទ្យាម្នាក់ គេបានណែនាំឱ្យនាងស្គាល់«ច្បាប់របស់កញ្ចក់»ហើយជីវិតរបស់នាងក៏បានផ្លាស់ប្តូរភ្លាមក្នុងមួយប៉ប្រិចភ្នែក។

រឿងរ៉ាវនៅក្នុងសៀវភៅមួយក្បាលនេះនឹងធ្វើឱ្យអ្នកបែរមកពិនិត្យ​ចិត្តរបស់ខ្លួនឯង ចេះអភ័យទោសឱ្យខ្លួនឯងនិងមនុស្សដែលនៅជុំវិញខ្លួន ហើយថែមទាំងអាចធ្វើឱ្យជីវិតរបស់អ្នកផ្លាស់ប្តូរទៅក្នុងផ្លូវដែលល្អប្រសើរឡើងទៀតផង។

យើងសូមឱ្យអ្នកសាកល្បងអាននិងចូលរួមពិសោធពីតម្លៃរបស់សៀវភៅមួយក្បាលនេះដោយខ្លួនអ្នកផ្ទាល់។

ទំព័រ 71
ទំហំខ្នាត H= 20.5cm , W= 14.5cm