វ័យក្មេង វ័យរៀនរបស់អច្ឆរិយបុគ្គល

$4.5 $3.75

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

នៅក្នុងពិភពលោកទាំងមូលគេទទួលស្គាល់ថា «ការសិក្សា» ធ្វើឲ្យមនុស្សកាន់តែឆ្លាតឈ្លាសវៃឡើង ដូច្នឹងហើយនៅគ្រប់ប្រទេសទាំងអស់ក្នុងសកលលោក គេបានរៀបចំឲ្យប្រជាជនរបស់ខ្លួនបានទទួលការសិក្សារៀនសូត្រថ្នាក់មូលដ្ឋានគ្រឹះតាមគោលការការណ៍ច្បាប់​ ដែលបានកំណត់។ ​សម្រាប់ក្នុងប្រទេសកម្ពុជារបស់យើងមានក្រសួងអប់រំយុវជននិងកីឡាជាស្ថាប័នទទួលខុសត្រូវចំពោះការសិក្សាអប់រំគ្រប់កម្រិតដែរ។

កាលនៅសម័យដើមពិភពលោកកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ ពុំទាន់មានច្បាប់សម្រាប់គ្រប់គ្រងលើប្រព័ន្ធសិក្សាអប់រំនៅឡើយទេ បុគ្គល ណាចង់រៀនឬមិនចង់រៀនក៏ស្រេចតែចិត្តរៀងៗខ្លួន តែក្នុងយុគសម័យនោះបែរជាសម្បូរទៅដោយអ្នកប្រាជ្ញព្រឹទ្ធបណ្ឌិតវិទូ កវីនិពន្ធល្បីល្បាញ​និងអ្នកចម្បាំងដ៏អង់អាចក្លាហានជាច្រើនរូបក្នុងលោកទៅវិញ។ បុគ្គលទាំងអស់នោះ ពិភពលោកបានឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ថាជាបុគ្គលមានខួរក្បាលអច្ឆរិយៈដូចជា  អាល់បឺត អ៊ែនស្តែន (Albert Einstan) អាឌុហ្វហ៊ីត្លែ (Adolf Hitler) ថូម៉ាស់ អាល់វ៉ា អេឌិសាន់ (Thomas Alva Edison) វ៉ូលហ្វ៍កាង​ អាមេដ្យៀស​​ ម៉ូសាទ (Wolf Kang Amadeus Mozart) ព្រះបាទអាឡិចសាន់ឌ័រ មហារាជ (Alexander the Great) និងអច្ឆរិយៈបុគ្គលជាច្រើនរូបផ្សេងទៀត ​… ថាតើពួកគាត់ទាំងនោះមានមូលដ្ឋានគ្រឹះការសិក្សាអប់រំយ៉ាងដូចម្តេចកាលនៅក្នុងវ័យកុមារ​ និងវ័យ សិក្សា?

សៀវភៅវ័យកុមារ​ វ័យសិក្សារបស់បុគ្គលអច្ឆរិយៈនឹងពិពណ៌នារៀបរាប់ពីព្រឹត្តិកម្មគ្រប់បែបយ៉ាងរបស់អច្ឆរិយជនទាំងអស់នោះ ដែលមនុស្សក្នុងលោកកោតស្ញប់ស្ញែង និងលើកម្ពស់ថាជាបុគ្គលដែលមាន ខួរក្បាលអច្ឆរិយៈ ពួកគាត់បានស្រាវជ្រាវរកឃើញនិងបង្កើតឡើងនូវវត្ថុផ្សេងៗ និងរកឃើញនូវគោលគំនិតអប់រំដ៏ស៊ីជម្រៅ ឬទស្សនវិជ្ជាអប់រំដែលបានបន្សល់ទុកដល់មនុស្សលោកគ្រប់រូបបានប្រើប្រាស់ និងអនុវត្តតាមរហូតមកទល់នឹងបច្ចុប្បន្នកាលសព្វថ្ងៃនេះ។

សៀវភៅវ័យក្មេង វ័យរៀនរបស់បុគ្គលអច្ឆរិយៈរៀបរៀងឡើងដោយការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត យើងខ្ញុំសង្ឃឹមជឿជាក់ថា ប្រវត្តិនៃការសិក្សារៀនសូត្ររបស់បុគ្គលអច្ឆរិយៈក្នុងសៀវភៅមួយក្បាលនេះ​ នឹងបានជាប្រយោជន៍ដល់អស់លោកអ្នកអាន ជាពិសេសយុវជនជំនាន់ថ្មី ដែលជាទំពាំងស្នងឫស្សីដែលកំពុងស្វែងរកចំណេះវិជ្ជាដាក់ខ្លួន​ ដើម្បីអភិវឌ្ឍសង្គមជាតិមាតុភូមិឲ្យរីកចម្រើនរុង​រឿង ជានិរន្តរ៍តទៅ។

តែទោះយ៉ាងណាក៏ដោយ ជីវប្រវត្តិនៃបុគ្គលអច្ឆរិយៈដែលមាននៅក្នុងសៀវភៅនេះ មិនបាននាំយកមកអធិប្បាយឱ្យល្អិតល្អន់ពិស្ដារពីដំណើរជីវិតទាំងអស់ទេ ព្រោះថាមានការអធិប្បាយយ៉ាងច្រើននៅក្នុងសៀវភៅនានា ដូច្នេះនៅក្នុងទីនេះសូមលើកយកតែការតស៊ូដើម្បីជីវិតជោគជ័យខ្លះៗ នៃអច្ឆរិយបុគ្គលទាំងនោះប៉ុណ្ណោះ។ ប្រសិនបើមិត្តអ្នកអានចង់អានជីវិតអច្ឆរិយបុគ្គលទាំងនេះឱ្យល្អិតល្អន់ សូមចូលទៅក្នុង            វិគីភីឌា (Wikipedia) នឹងមានសេចក្ដីលម្អិតពីបុគ្គលអច្ឆរិយៈទាំងនេះ។

ម្យ៉ាងវិញទៀត​ សូមប្រសិទ្ធពរជ័យសិរីបវរមហាប្រសើរជូនដល់មិត្តអ្នកអានគ្រប់រូប ជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើន សម្រេចតាមគោលបំណងប៉ងប្រាថ្នា។ ជាពិសេសសូមឲ្យសម្រេចបានជោគជ័យក្នុងភារកិច្ចការងារនិងការសិក្សារៀនសូត្រ។

ទំព័រ 194
ទំហំខ្នាត H= 20.5cm , W= 14.5cm